VOV WorldVOV World
IS វាយប្រហារដោយគ្រាប់បែកទៅលើវិហារកាតូលិកគ្រឹស្តសាសនាមួយនៅស៊ីរី
06/04/2015 07:57
Vovworld-អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នាថ្ងៃទី៥ មេសាបានវាយ​ប្រហារ​ដោយគ្រាប់បែកទៅលើវិហារ
IS វាយប្រហារដោយគ្រាប់បែកទៅលើវិហារកាតូលិកគ្រឹស្តសាសនាមួយនៅស៊ីរី (Manorama Online)         Vovworld-អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នាថ្ងៃទី៥មេសាបានវាយ​ប្រហារ ​ដោយគ្រាប់បែកទៅលើវិហារគ្រឹស្តសាសនាមួយនៅខេត្ត Hasaka នៅ​ភាគ​ឦសាន ស៊ីរី។ អ្នកមានសមត្ថកិច្ចស៊ីរីបានអះអាងថា នេះជាករណីមួយក្នុង​ចំណោមករណី វាយប្រហារហឹង្សាដែល IS កំពុងដំណើរការលើទូទាំង​ប្រទេស​មជ្ឈឹមបូព៌ានេះ។ មុន នោះនាខែកុម្ភៈកន្លងទៅ IS ក៏បានបំផ្លាញ់វិហារ Tal Hurmoz វិហារកាតូលិកមួយក្នុង ចំណោមវិហារកាតូលិកមានចំណាស់បំផុតនៅ​ស៊ីរី។ IS បានបំផ្លាញ់កេរ៌្តដំណែល ប្រវត្តិសាស្ត្រនិងវត្ថុបុរាណវិទ្យាជាច្រើនរបស់​ស៊ីរីក្នុងនោះមានកេរ៌្តដំណែលចំនួន៦ ដែលត្រូវបានរៀបក្នុងបញ្ជីឈ្មោះ​បេតិកភ័ណ្ឌពិភពលោក៕

More