VOV WorldVOV World
ជាង៣រយវែបសាយរបស់រាជរដ្ឋាភិបាលនិងតុលាការថៃទទួលរងការវាយប្រហារ
14/01/2016 09:19
(VOVworld) - ក្រុម hacker ហៅខ្លួនថា “ក្រុមhacker រន្ទះ” ទទួលស្គាល់ថា បានដំណើរការវាយប្រហារនេះសំដៅ តបតវិញទៅនឹងសាលក្រមរបស់ភាគីថៃ ដែលប្រហារ ជីវិតជនម៉ីយ៉ាន់ម៉ាចំនួន២នាក់ពីបទសម្លាប់ភ្ញៀវទេស ចរណ៍អង់គ្លេសពីរនាក់នៅកោះ Tao ភាគខាងត្បូងថៃកាលពីឆ្នាំ២០១៤។
ជាង៣រយវែបសាយរបស់រាជរដ្ឋាភិបាលនិងតុលាការថៃទទួលរងការវាយប្រហារ
(VOVworld) - ជាង៣០០វែបសាយរបស់រាជរដ្ឋាភិបាលនិងតុលាការថៃត្រូវពួក hacker វាយប្រហារនាថ្ងៃទី១៣ មករា។ក្រុម hacker ហៅខ្លួនថា “ក្រុម hacker រន្ទះ” ទទួលស្គាល់ថា បានដំណើរការវាយប្រហារនេះសំដៅតបតវិញទៅនឹងសាលក្រម របស់ភាគីថៃ ដែលប្រហារជីវិតជនម៉ីយ៉ាន់ម៉ាចំនួន២នាក់ពីបទ សម្លាប់ភ្ញៀវទេស ចរណ៍អង់គ្លេសពីរនាក់នៅកោះ Tao ភាគខាងត្បូងថៃកាលពីឆ្នាំ ២០១៤។ មុននោះ នាខែធ្នូ ឆ្នាំ២០១៥ តុលាការថៃបានកាត់ទោសប្រហារជីវិតពលរដ្ឋ ម៉ីយ៉ាន់ម៉ាចំនួន២នាក់ឈ្មោះ Zaw Lin និង Win Zaw Tun ពីបទសម្លាប់ភ្ញៀវទេស ចរណ៍អង់គ្លេសចំនួន២នាក់នៅកោះ Tao។សាលក្រមនេះរបស់តុលការថៃបាន បណ្ដាលឲ្យជនម៉ីយ៉ាន់ម៉ារាប់រយនាក់ធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតថៃនិង វិមានរបស់លោកស្រី Aung San Suu Kyi នៅទីក្រុង Yangon ដើម្បីអំពាវនាវឲ្យ រាជរដ្ឋាភិបាលថៃនិងម៉ីយ៉ាន់ម៉ាបន្ធូរស្រាលទោសសំរាប់ជនជាប់ចោទ៕