VOV WorldVOV World
ជារៀងរាល់ឆ្នាំវៀតណាមមានមនុស្សជាង៤ម៉ឺននាក់ត្រូវស្លាប់ដោយសារជក់បារី
23/04/2013 10:51
VOV-វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស មានអត្រាបុរសជក់បារី​ខ្ពស់បំផុតលើពិភពលោកនិង ជារៀងរាល់ឆ្នាំបានមានមនុស្សជាង៤ម៉ឺននាក់ត្រូវ​ ស្លាប់ ដោយសារបណ្ដាជំងឺមកពីការជក់បារីបណ្ដាល ឡើង។
ជារៀងរាល់ឆ្នាំវៀតណាមមានមនុស្សជាង៤ម៉ឺននាក់ត្រូវស្លាប់ដោយសារជក់បារី
ជារៀងរាល់ឆ្នាំវៀតណាមមានមនុស្សជាង៤ម៉ឺននាក់ត្រូវស្លាប់ដោយសារជក់បារី។         VOV-វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានអត្រាបុរសជក់ បារី​ខ្ពស់បំផុតលើពិភពលោកនិងជារៀងរាល់ឆ្នាំបានមានមនុស្សជាង៤ម៉ឺននាក់ ត្រូវ​ស្លាប់ដោយសារបណ្ដាជំងឺមកពីការជក់បារីបណ្ដាលឡើង។​ ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់នៃការប្រើប្រាស់បារីចំពោះសុខភាពសេដ្ឋកិច្ចសង្គមនិងបរិស្ថាននាឆ្នាំ​ ២០១២ រដ្ឋសភាអាណត្តិទី១៣បានអនុម័តលើច្បាប់បង្កាប្រឆាំងផលអាក្រក់នៃ បារី​ដែលនឹងចូលជាធរមាននាថ្ងៃទី១ឧសភាខាងមុខនេះ។ ថ្លែងមតិនៅសន្និសីទ លាត​ត្រដាង​ច្បាប់បង្កាប្រឆាំងផលអាក្រក់នៃការជក់បារីនាព្រឹកថ្ងៃទី២៣មេសា នៅ​ទីក្រុង​ហាណូយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Xuyen អនុប្រធានកម្មវិធីជាតិបង្កាប្រឆាំងផលអាក្រក់នៃបារីបានឲ្យដឹងថា៖         “ទន្ទឹមនឹងជោគជ័យជាជំហានដំបូងនោះការងារបង្កប្រឆាំងផលអាក្រក់នៃ បារីនៅវៀតណាមនៅប្រឈមមុខនឹងការលំបាកនានា។ អត្រាជក់បារីរបស់បុរស​ នៅ​ខ្ពស់។ សកម្មភាពបង្កាប្រឆាំងផលអាក្រក់នៃដោយបារីមិនទាន់ទទួលបានការ យកចិត្ត​ទុក​ដាក់របស់ថ្នាក់ដឹកនាំយ់ាងពិតប្រាកដ។​ការវិនិយោគប្រភពកំលាំង សំរាប់ការ​បង្កា​ប្រឆាំងផលអាក្រក់របស់បារីនៅមានកំហិត៕”

More