ជំហានទៅមុខយ៉ាងសំខាន់ ក្នុងការបង្កើនចំណាត់ថ្នាក់ទីផ្សារមូលបត្រវៀតណាម
08/04/2026 11:44
[VOVWORLD] - អង្គការផ្តល់សន្ទស្សន៍ហិរញ្ញវត្ថុឈានមុខគេលើពិភពលោក FTSE Russell ទើបបានប្រកាសលទ្ធផលនៃការត្រួតពិនិត្យនៅពាក់កណ្តាលខែមីនា ២០២៦ ដោយបញ្ជាក់ថា ការកែលម្អសំខាន់ៗបម្រើដំណើរការបង្កើនចំណាត់ថ្នាក់ទីផ្សារមូលបត្រវៀតណាមនៅខែកញ្ញា ឆ្នាំ ២០២៦ កំពុងដើរតាមទិសដៅត្រឹមត្រូវ។

មុននោះ នៅក្នុងសេចក្តីសម្រេចមួយកាលពីខែតុលា ឆ្នាំ ២០២៥ FTSE Russell បានបញ្ជាក់ថា វៀតណាមបានបំពេញតាមលក្ខណៈវិនិច្ឆ័យ ដើម្បីចូលទៅក្នុងក្រុម «ទីផ្សារបន្ទាប់បន្សំទើបលេចចេញ» (Secondary Emerging Market)។ 260408 AM 14_2.jpg អតិថិជនកំពុងធ្វើប្រតិបត្តិការនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនមូលបត្រ Bao Viet។ រូបថត៖ Tran Viet/TTXVN ផលប៉ះពាល់ដ៏សំខាន់បំផុតពីលទ្ធផលនៃការពិនិត្យលើកនេះ គឺការផ្លាស់ប្តូរ ឋានៈរបស់វៀតណាមនៅក្នុងប្រព័ន្ធបែងចែកមូលធនសកល។ ទាក់ទងនឹងបញ្ហានេះ លោកស្រី Christine Le ប្រធានសមាគមហិរញ្ញវត្ថុនិងវិនិយោគវៀតណាមនៅចក្រភពអង់គ្លេស បានវិភាគថា កាលពីពីមុន វៀតណាមត្រូវបានចាត់ទុកជាទីផ្សារព្រំដែន(Frontier Market) ដែលមានសក្តានុពលកំណើនខ្ពស់ ប៉ុន្តែមិនស្ថិតនៅក្នុងវិសាលភាពនៃការបែងចែកចាំបាច់របស់មូលនិធិវិនិយោគភាគច្រើននោះទេ។ ជាមួយនឹងវឌ្ឍនភាពដែលបានកត់សម្គាល់ដោយ FTSE Russell បន្ទាប់ពីការត្រួតពិនិត្យនៅខែមីនា ឆ្នាំ២០២៦ វៀតណាមកំពុងឆ្ពោះទៅរកស្ថានភាពដែលអាចរួមបញ្ចូលទៅក្នុងរចនាសម្ព័ន្ធបែងចែកដើមទុនយុទ្ធសាស្ត្រ របស់វិនិយោគិនសកល ជាបណ្ដើរៗ។ ប្រការនេះ មិនត្រឹមបង្កើនលំហូរទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកែលម្អគុណភាពលំហូរទុនឱ្យកាន់តែមានស្ថិរភាព និងយូរអង្វែង ជំនួសឱ្យការវិនិយោគក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕
TAG
VOV/VOVWORLD/ជំហានទៅមុខ/បង្កើនចំណាត់ថ្នាក់/ទីផ្សារមូលបត្រ/វៀតណាម
Related






