ជំនាន់វ័យក្មេងនឹងរួមវិភាគទានយ៉ាងស័ក្ដិសមសំរាប់ការអភិវឌ្ឍន៍នៃទំនាក់ ទំនងមិត្តភាពវៀតណាម-ចិន
08/04/2015 08:00
(VOVworld) - នារសៀលថ្ងៃទី៧ មេសា អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងអគ្គ លេខាបក្សកុម្មុយនិស្តនិងជាប្រធានរដ្ឋចិនលោក Xi Jinping បានជួបសំណេះសំណាលជាមួយតំណាង យុវជននៃប្រទេសទាំង២ដែល ចូលរួមជំនួបប្រាស្រ័យមិត្តភាពរវាងយុវជនវៀតណាម-ចិនលើកទី ១៥។

(VOVworld) - នារសៀលថ្ងៃទី៧ មេសា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្សកុម្មុយនិស្តនិងជាប្រធានរដ្ឋចិនលោក Xi Jinping បានជួប សំណេះសំណាលជាមួយតំណាងយុវជននៃប្រទេសទាំង២ដែល ចូលរួមជំនួបប្រា ស្រ័យមិត្តភាពរវាងយុវជនវៀតណាម-ចិនលើកទី១៥។ថ្លែងមតិនៅទី នេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ប្រពៃណីទំនាក់ទំនងជាសមមិត្ត ផងនិងភាតរ ផងរវាងបក្សទាំង២និងប្រជាជននៃប្រទេសទាំង២ដែលបានពូនជ្រុំដោយលោក ប្រធានហូជីមិញនិងលោកប្រធានម៉ៅសេងទុងនិងបណ្ដាជំនាន់បដិវត្តន៍ មុនៗនៃ ប្រទេសទាំង២ គឺជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លានិងត្រូវការគោរព ថែរក្សា។ជាម្ចាស់ នា បច្បុប្បន្ននិងនាអនាគតនៃប្រទេសនិមួយៗ ជំនាន់វ័យក្មេងនៃប្រទេសទាំង២ត្រូវ ទទួលបន្តយ៉ាងសក្តិសមនិងពូនជ្រុំសំរាប់ទំនាក់ទំនងមិត្តភាពវៀតណាម-ចិន។ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “យុវជននៃប្រទេសទាំង២ នឹងបន្តជំរុញខ្លាំងសកម្មភាពជួបប្រាស្រ័យ មិត្តភាព និងសហប្រតិបតិ្តការជាក់ស្ដែង សំដៅបង្កើនការយល់ដឹងគ្នា ជួយឧបត្ថម្ភគ្នាទៅ វិញទៅមក ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីសិក្សារៀនសូត្រ រួមវិភាគ ទានយ៉ាងសក្តិសមទៅនឹងការអភិវឌ្ឍន៍នៃប្រទេសនិមួយៗក៏ដូចជាទំនាក់ទំនង មិត្តភាពវៀតណាមចិនទៀតផង។” លោក Xi Jinping បានសង្កត់ធ្ងន់ថា លើផ្លូវអភិវឌ្ឍន៍ វៀតណាមនិងចិនបន្តបង្កើន ការជួបប្រាស្រ័យប្រជាជន បង្កើនចំណងមិត្តភាពស្និទ្ធស្នាល ដើម្បីទំនាក់ទំនង មិត្តភាពជាប្រពៃណីរវាងប្រទេសទាំង២ត្រូវបានបន្តថែរក្សាពីជំនាន់នេះទៅដល់ ជំនាន់នោះ៕
Related






