ជំងឺរាតត្បាត COVID-19៖ សហរដ្ឋអាមេរិកមានករណីឆ្លងចំនួនលើសពី ៨ លានករណី
15/10/2020 08:43
(VOVWORLD) - ថ្ងៃទី ១៥ ខែតុលា (តាមម៉ោងនៅ UTC) ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួនជាង ៣៨.៧២៨.៣០០ ករណី ដែល ក្នុងនោះមានអ្នកស្លាប់ចំនួន ១.០៩៦.៣១៦ នាក់។

បុគ្គលិកពេទ្យបានធ្វើការយកសំណាក COVID-១៩ សម្រាប់កុមារនៅទីក្រុងបុមបៃប្រទេសឥណ្ឌា។ - រូបថត៖ AFP / VNA យោងតាមទិន្នន័យស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១៥ ខែតុលា (តាមម៉ោងនៅ UTC) ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួនជាង ៣៨.៧២៨.៣០០ ករណី ដែល ក្នុងនោះមានអ្នកស្លាប់ចំនួន ១.០៩៦.៣១៦ នាក់។ ចំនួនអ្នកជម្ងឺដែលបានជាសះស្បើយ នាបច្ចុប្បន្ន មានចំនួនជិត ៣០ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានចំនួនអ្នកឆ្លងនិងស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោកដែលមានអ្នកឆ្លងជំងឺចំនួនជាង ៨.១៤៨.៧០៦ នាក់ និងមានអ្នកស្លាប់ចំនួន ២២១. ផ៨៤០ នាក់។ ឈរនៅលំដាប់ទី២ គឺប្រទេសឥណ្ឌា និងទី ៣ គឺប្រទេសប្រេស៊ីល៕
Related






