ជំនួបសន្ទនាជាន់ខ្ពស់នៅខាងក្រៅសន្និសីទកំពូល BRICS
09/07/2015 10:04
(VOVworld) – នៅទីក្រុង Ufa សហព័ន្ធរុស្ស៊ីកំពុងប្រព្រឹត្ត ទៅសន្និសីទកំពូល បណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេច ចញជួរមុខលើពិភពលោក (BRICS) និងសម័យប្រជុំ ក្រុមប្រឹក្សារអ្នកប្រមុខបណ្ដាប្រទេសនៃអង្គការ សហប្រតិបតត្តិការ សៀងហាយ (SCO)។

ជំនួបសន្ទនាជាន់ខ្ពស់នៅខាងក្រៅសន្និសីទកំពូល BRICS (Image: VNA) (VOVworld) – នៅទីក្រុង Ufa សហព័ន្ធរុស្ស៊ីកំពុងប្រព្រឹត្តទៅសន្និសីទកំពូល បណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចញជួរមុខលើពិភពលោក (BRICS) និងសម័យប្រជុំក្រុមប្រឹក្សារអ្នកប្រមុខបណ្ដាប្រទេសនៃអង្គការសហប្រតិបតត្តិការ សៀងហាយ (SCO)។ នេះគឺជាព្រឹត្តិការណ៍ធំចំនួន ២ ប្លុកសេដ្ឋកិច្ចដែលរុស្ស៊ី កំពុងដើរតួនាទីជាប្រធាន។ បញ្ហាតំបន់និងអន្តរជាតិជាច្រើនត្រូវបាន យកមកពិភាក្សារក្នុងជំនួបរវាងថ្នាក់ដឹកនាំនានានៅទីនេះ។ មុនពិធីបើកជាផ្លូវការ នាថ្ងៃទី ៩ កក្កដា ប្រធានាធិបតីរុស្ស៊ីបាន ជួបដាច់ដោយឡែកគ្នាជាមួយថ្នាក់ដឹកនាំរបស់ចិន ប្រេស៊ីល អាហ្វ្រិកខាង ត្បូង ឥណ្ឌា បេឡារុស និង Tajikistan។ ក្នុងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីជំនួប រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីប៉្រេស៊ីល លោកស្រី Dilma Rousseff មកភាគីទាំង ២ បានចាត់ទុកថា៖ ទំនាក់ទំនរវាងប្រទេសទាំង ២ កំពុងអភិវឌ្ឍន៍យ៉ាងសកម្មនិងឯកភាពថា៖ អាកាសចរណ៍និងអាវកាសចរណ៍ គឺជាវិស័យបច្ចេកវិទ្យាខ្ពស់ដែលរុស្ស៊ីនិងប៉្រេស៊ីលត្រូវតែជំរុញកិច្ចសហប្រតិ បត្តិការឲ្យ បានខ្លាំងក្លេថែមទៀតនាពេលអនាគត។ ក្នុងជំនួបធ្វើការជាមួយប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma ថ្នាក់ដឹកនាំទាំង ២ រូបបានផ្តោតទៅលើវិធានការជាក់ស្តែងដើម្បីកែ លំអរ ស្ថានភាពថយចុះតំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំង ២។ នាថ្ងៃដដែល លោក Vladimir Putin បានជួបចរចារជាមួយនាយករដ្ឋមន្ត្រី ឥណ្ឌា លោក Narenda Modi ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកសាង តំបន់ពាណិជ្ជកម្មសេរី រវាងឥណ្ឌានិងសហព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU)៕
Related






