VOV WorldVOV World
ជំនួយឧបត្ថម្ភក្រៅរដ្ឋាភិបាលពីបរទេសសំរាប់វៀតណាមគ្រោងនឹងទទួលបាន ២៨០ លានដុល្លាអាមេរិក
24/12/2015 08:32
(VOVworld) – នាថ្ងៃទី ២៣ ធ្នូ នៅទីក្រុងហាណូយបាន ប្រព្រឹត្តទៅសន្និសីទ បូកសករុបការងារក្រៅរដ្ឋាភិបាល ពីបរទេសឆ្នាំ ២០១៥។​
ជំនួយឧបត្ថម្ភក្រៅរដ្ឋាភិបាលពីបរទេសសំរាប់វៀតណាមគ្រោងនឹងទទួលបាន ២៨០ លានដុល្លាអាមេរិក
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ho Xuan Son (Image: VNA) (VOVworld) – នាថ្ងៃទី ២៣ ធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទ  បូកសករុបការងារក្រៅរដ្ឋាភិបាលពីបរទេសឆ្នាំ ២០១៥។​ របាយការណ៍នៅ សន្និសីទលើកនេះឲ្យដឹងថា៖ ជំនួយឧបត្ថម្ភនៃបណ្ដាអង្គការក្រៅរដ្ឋាភិបាល បរទេសសំរាប់វៀតណាមទទួលបាន ២៨០ លានដុល្លាអាមេរិកនិងចំនួនអង្គការ  ក្រៅរដ្ឋាភិបាលបរទេសដែលធ្វើសកម្មភាពនៅវៀតណាមបន្តកើនឡើង។​ ថ្លែងមតិ នៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ho Xuan Son បានចាត់ទុក ថា៖ នាពេលខាងមុខ ការងារក្រៅរដ្ឋាភិបាលបរទេសប្រមូលផ្តុំ ទៅលើការបង្កើន ប្រសិទ្ធិភាពប្រភពប្រាក់ជំនួយនិងជំនួយខាងបច្ចេកទេស និងប្រភពធនធានមនុស្ស។ ក្រៅពីនោះ យកចិត្តទុកដាក់ដល់ការស្វែងរក ប្រភពទុនថ្មីពីអង្គភាពអាជីវ កម្មក៏ដូចជាបំផុសចលនា​ដើម្បីពង្រីកប្រសិទ្ធិភាព ការងារក្រៅរដ្ឋាភិបាលនៅ វៀតណាម។ គណៈកម្មាធិការទទួលបន្ទុកការងារ អំពីអង្គការក្រៅរដ្ឋាភិបាលនិង ស្ថាប័នទាក់ទិននានាគប្បីបង្កើនភាពម្ចាស់ការ ច្នៃប្រឌិតដើម្បីបណ្ដាអង្គការ ក្រៅរដ្ឋាភិបាលមិនត្រឹមតែជួយឧបត្ថម្ភវៀតណាម អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប៉ុណ្ណោះទេថែមទាំងគាំទ្រវៀតណាមក្នុងបញ្ហាសំខាន់ ឲ្យសមស្របនឹងទិសដៅ អភិវឌ្ឍន៍របស់វៀតណាមទៀតផង៕