VOV WorldVOV World
ជំនឿស្តារៈបូជាបណ្តាស្តេច Hung បានប្រមូលផ្តុំនិងផ្សាភ្ជាប់សហគមន៍ជនវៀតណាម
26/12/2015 08:29
(VOVworld)-នាព្រឹកថ្ងៃទី២៦ធ្នូ នៅទីក្រុងហូជីមិញ បណ្ឌិតសភានយោបាយជាតិ ហូជីមិញនិងគណៈកម្មាធិការបក្សទីក្រុងបាន
ជំនឿស្តារៈបូជាបណ្តាស្តេច Hung បានប្រមូលផ្តុំនិងផ្សាភ្ជាប់សហគមន៍ជនវៀតណាម
(VOVworld)-នាព្រឹកថ្ងៃទី២៦ធ្នូ នៅទីក្រុងហូជីមិញ បណ្ឌិតសភានយោបាយជាតិ ហូជីមិញនិងគណៈកម្មាធិការបក្សទីក្រុងបានរួមគ្នារៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ ស្តីអំពី ជំនឿសក្ការៈបូជាបណ្តាស្តេច Hungនៅវៀតណាម។ សិក្ខាសាលានេះបាន​រៀបចំក្នុងឱកាសរំលឹកខួបលើកទី៣នៃទិវាអង្គការ UNESCO ទទួលស្គាល់ជំនឿ ធ្វើសក្ការៈបូជាបណ្តាស្តេច Hung នៅខេត្ត Phu Tho របស់វៀតណាម ជាបេតិ កភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក។ បណ្ឌិត Truong Quoc Binh សមាជិក ក្រុមប្រឹក្សាបេតិកភ័ណ្ឌវប្បធម៌ជាតិបានសង្កត់ធ្ងន់ថា៖         “រហូតមកដល់ពេលនេះ បក្សនិងរដ្ឋវៀតណាមមានការយកចិត្តទុកដាក់ជា ពិសេសទៅលើការងារពង្រឹងនិងពង្រីកនូវតម្លៃជំនឿធ្វើសក្ការៈបូជាបណ្តាស្តេច Hung ដែលប្រៀបដូចជាបេតិកភ័ណ្ឌស្មារតីដ៏ថ្លៃថ្លារបស់ប្រទេសជាតិ។ យើងខ្ញុំ សង្ឃឹមថា កម្លាំងរស់របស់ជំនឿដ៏ពិសេសនេះនឹងបន្តត្រូវបានអភិរក្សសម្រាប់ជំ នាន់​ក្រោយៗទៀត”៕