VOV WorldVOV World
ជម្រុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយ EU និងអូស្រ្តាលី
07/08/2015 10:37
(VOVworld)-នាថ្ងៃទី៦សីហា នៅខាងក្រៅបណ្តា សន្និសីទទាក់ទិននានានៅ AMM 48 ដែលប្រារព្វនៅប្រទេសម៉ីយ៉ាន់ម៉ា
ជម្រុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយ EU និងអូស្រ្តាលី
(VOVworld)-នាថ្ងៃទី៦សីហា នៅខាងក្រៅបណ្តាសន្និសីទទាក់ទិននានានៅ AMM 48 ដែលប្រារព្វនៅប្រទេសម៉ីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការ បរទេសវៀតណាម Pham Binh Minh បានមានជំនួបទ្វេភាគីជាមួយតំណាង សហភាពអឺរ៉ុប (EU)និងអូស្ត្រាលី សំដៅជម្រុញទំនាក់ទំនងទ្វេភាគី។ ជម្រុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយ EU និងអូស្រ្តាលី         ក្នុងជំនួបជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិ សុខ និងកិច្ចការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Federica Morherini ភាគី ទាំង ពីរបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀត ណាម ជាមួយ EUសំដៅនាំទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍន៍ជាក់ស្តែង។រីឯ នៅជំនួប ជាមួយរដ្ឋមន្ត្រីការបទេសអូស្ត្រាលី Julie Bishop ភាគីទាំងពីរក៏បាន ព្រមព្រៀង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រម ទាំងពង្រីក រាល់ប្រសិទ្ធភាពនៃបណ្តាយន្តការសហប្រតិបត្តិការទ្វេភាគីផងដែរ។         ចំពោះបញ្ហាសមុទ្រខាងកើត តំណាង EU និងអូស្ត្រាលីសុទ្ធតែសម្តែងនូវការ ប្រឆាំងជំទាស់សកម្មភាពឯកោភាគីនៅសមុទ្រខាងកើត ព្រមទាំងគាំទ្រការដោះ ស្រាយរាល់ជំលោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគី នានានៅ សមុទ្រខាងកើត (DOC) និងឈានសម្រេចក្រោមប្រតិបត្តិតំបន់នៅ សមុទ្រខាង កើត (COC)៕