ជំរុញការរៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញក្នុងបក្សភាគប្លុកស្ថាប័នមជ្ឈឹម
14/05/2015 10:40
Vovworld-រៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធាន ហូជីមិញជាបញ្ហាសំខាន់មិនត្រឹមតែឆ្លើយតបនឹងសំណូមពរ ភារកិច្ចកសាងបក្សស្អាតស្អំរឹងមាំកសាងអភិវឌ្ឍន៍វប្បធម៍ មនុស្សវៀតណាម

ជំរុញការរៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញក្នុងបក្សភាគប្លុកស្ថាប័នមជ្ឈឹម (VOV) Vovworld-រៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញជាបញ្ហា សំខាន់មិនត្រឹមតែឆ្លើយតបនឹងសំណូមពរភារកិច្ចកសាងបក្សស្អាតស្អំរឹងមាំ កសាងអភិវឌ្ឍន៍វប្បធម៍មនុស្សវៀតណាមដើម្បីប្រទេសជាតិអភិវឌ្ឍន៍យ៉ាងលឿន និងចីរភាពប៉ុណ្ណោះទេ ថែមទាំងជាមនោសញ្ចេតនាបំណងរបស់បក្សប្រជាជនវៀត ណាមទៀតផង។ លោក Dinh The Huynh សមាជិកការិយាល័យនយោបាយនិងជា ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានសង្កត់ធ្ងន់ដូច្នេះនៅសន្និសីទបក្ស ភាគប្លុកស្ថាប័នមជ្ឈឹមបូកសរុបរយៈពេល៤ឆ្នាំអនុវត្តសារាចរណ៍របស់ការិយាល័យ នយោបាយស្ដីពីការបន្តជំរុញរៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោកប្រធាន ហូជីមិញ។ ក្នុងអំឡុង៤ឆ្នាំកន្លងមក បក្សភាគប្លុកបានសកម្មនិងម្ចាស់ការលាតត្រដាង អនុវត្តសារាចរណ៍នាំការរៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោកប្រធានហូជីមិញ ក្លាយទៅជាការងារប្រចាំរបស់អង្គការបក្សស្ថាប័នអង្គភាពនិងកម្មាភិបាលបក្ខជន ក្នុងប្លុក។ នាពេលខាងមុខបក្សភាគប្លុកត្រូវធ្វើល្អការងារអប់រំនយោបាយសតិអារម្មណ៍ កម្មាភិបាលថ្នាក់ដឹកនាំត្រូវជាគំរូក្នុងការរៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោក ប្រធានហូជីមិញ៕
Related






