ជម្រុញខ្លាំងការអនុវត្តចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម
27/12/2016 10:45
(VOVworld)-នាព្រឹកថ្ងៃទី២៧ធ្នូ គណៈកម្មាធិការបក្សនៃប្លុកអង្គភាពអាជីវកម្មមជ្ឈឹម បានរៀបចំសន្និសីទជម្រុញការអនុវត្តចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ ទំនិញវៀតណាម ដំណាក់កាល២០១៦-២០២០។

ជម្រុញខ្លាំងការអនុវត្តចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម (VOVworld)-នាព្រឹកថ្ងៃទី២៧ធ្នូ គណៈកម្មាធិការបក្សនៃប្លុកអង្គភាពអាជីវកម្មមជ្ឈឹម បានរៀបចំសន្និសីទជម្រុញការអនុវត្តចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ ទំនិញវៀតណាម ដំណាក់កាល២០១៦-២០២០។អស់រយៈពេល៧ឆ្នាំអនុវត្តនោះ គណៈកម្មាធិការបក្សក្រោមឧិវាទបានអនុវត្តប្រកបដោយជោគជ័យនូវចលនានេះ បង្កើតកម្លាំងពលំសម្រាប់អង្គភាពអាជីវកម្មនិងពលករក្នុងការផ្លាស់ប្តូរទម្លាប់ទិញ ដោយយកចិត្តទុកដាក់ជ្រើសរើសទំនិញផលិតក្នុងស្រុក។ នៅក្នុងសន្និ សីទនេះ តំណាងសាជីវកម្ម អគ្គក្រុមហ៊ុន និងធនាគានានាបានដាក់ចេញដំណោះ ស្រាយជា ច្រើន ដើម្បីអនុវត្ត ចលនានេះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ អញ្ជើញថ្លែង មតិក្នុងសន្និសីទ លោក Nguyen Thien Nhan បានស្នើរឲ្យគណៈកម្មា ធិការបក្សប្លុក អង្គភាពអាជីវកម្មមជ្ឈឹមបន្តបំពេញល្អការងារផ្សព្វផ្សាយ ចលនា និង លើកកំពស់ គុណភាព ជាពិសេស កសាងពាណិជ្ជសញ្ញាជាតិសម្រាប់ផលិតផល នីមួយ៕
Related






