ជំរុញខ្លាំងកំណែទម្រង់ កាត់បន្ថយបែបបទរដ្ឋបាលសំរាប់ប្រជាជន
18/01/2016 09:50
(VOVworld) - នាព្រឹកថ្ងៃទី១៨ មករា នៅរដ្ឋធានីហា ណូយ បានប្រព្រឹត្តទៅសន្និសីទបូកសរុបការងារឆ្នាំ ២០១៥និងអនុវត្តភារកិច្ចឆ្នាំ២០១៦របស់គណៈកម្ម ការទទួលបន្ទុកគំរោងការណ៍កាត់បន្ថយបែបបទ រដ្ឋបាល លិខិតពលរដ្ឋនិងមូលដ្ឋានទិន្នន័យទាក់ទិនដល់ការគ្រាប់គ្រងពលរដ្ឋ (ហៅកាត់ថាគំរោងការណ៍លេខ៨៩៦)។

ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ "ការងារទាក់ទិនដល់ប្រជាជន គឺយើងត្រូវប្រមូលផ្ដុំថែមទៀតដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាជន" (VOVworld) - នាព្រឹកថ្ងៃទី១៨ មករា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទ បូកសរុបការងារឆ្នាំ២០១៥និងអនុវត្តភារកិច្ចឆ្នាំ២០១៦របស់គណៈកម្មការទទួល បន្ទុកគំរោងការណ៍កាត់បន្ថយបែបបទរដ្ឋបាល លិខិតពលរដ្ឋនិងមូលដ្ឋានទិន្នន័យ ទាក់ទិនដល់ការគ្រាប់គ្រងពលរដ្ឋ (ហៅកាត់ថាគំរោងការណ៍លេខ ៨៩៦)។ថ្លែង មតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធាន គណៈកម្មការ បានស្នើរឲ្យការិយាល័យគណៈកម្មការឆាប់អនុម័តចេញផ្សាយ ផែនការអនុវត្តគំរោងការណ៍លេខ៨៩៦ក្នុងឆ្នាំ២០១៦ដើម្បីក្រសួង ស្ថាប័នទាក់ ទិននានាអនុវត្តតាម ដោះស្រាយការជំពាក់ជំពិនក្នុងដំណើរការអនុវត្តដោយទាន់ ពេលវេលា៖ “អំពីមូលដ្ឋានទិន្នន័យជាតិអំពីប្រជាពលរដ្ឋ ត្រូវជំរុញខ្លាំងដំណើរការអនុវត្តដោយ សារការងារទាក់ទិនដល់ប្រជាជន គឺយើងត្រូវប្រមូលផ្ដុំថែមទៀតដើម្បីបង្កលក្ខ ណៈងាយស្រួលសំរាប់ប្រជាជន កាត់បន្ថយចំណាយ កែលំអរបរិយាកាសវិនិ យោគធ្វើអាជីវកម្មក្នុងកាលៈទេសៈធ្វើសមាហរណកម្មអន្តរជាតិ។ឥឡូវយើង បានចូលរួមសហគមន៍អាស៊ានហើយ ដោយហេតុនេះយើងមានការទទួលខុស ត្រូវជំរុញខ្លាំងការអនុវត្តមូលដ្ឋានទិន្នន័យប្រជាពលរដ្ឋដើម្បីធ្វើសមាហរណកម្ម អន្តរជាតិកាន់តែល្អ”៕
Related






