ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូណេស៊ី នូវែលហ្សេឡង់និងអូស្ត្រាលី
06/07/2017 11:04
(VOVWORLD) -នារសៀលថ្ងៃទី៥កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោកស្រី Wendy Matthews ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ និងឯកអគ្គរដ្ឋទូតរង ភារៈធារីអូស្ត្រាលី ប្រចាំនៅវៀតណាម លោក Layton Pike សំដៅពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងវៀតណាមជាមួយប្រទេសពោលខាងលើ សំដៅត្រៀមរៀបចំសំរាប់ដំណើរបំពេញទស្សនកិច្ចនៅប្រទេស

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូណេស៊ី នូវែលហ្សេឡង់និងអូស្ត្រាលី នារសៀលថ្ងៃទី៥កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោកស្រី Wendy Matthews ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ និងឯកអគ្គរដ្ឋទូតរង ភារៈធារីអូស្ត្រាលី ប្រចាំនៅវៀតណាម លោក Layton Pike សំដៅពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងវៀតណាមជាមួយប្រទេសពោលខាងលើ សំដៅត្រៀមរៀបចំសំរាប់ដំណើរបំពេញទស្សនកិច្ចនៅប្រទេសទាំងនោះ នាចុងខែកក្កដាឆ្នាំ២០១៧។ ស្ដីអំពីការផ្តើមគំនិតរបស់លោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ស្ដីអំពីការបើកជើងហោះហើរ Vietjet Air ចាប់ពីទីក្រុង ហូជីមិញ (វៀតណាម)ទៅកាន់ទីក្រុង Jarkatar (ឥណ្ឌូនេស៊ី) ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអោយដឹងថា៖ រដ្ឋាភិបាលវៀតណាម គាំទ្រការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជួបប្រាស្រ័យប្រជាជនអះអាងឥណ្ឌូនេស៊ីជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាម និង វៀតណាមជានិច្ចកាលគោរពការជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសនេះលើច្រើនវិស័យ។ ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ ឧបនាយករដ្ឋមន្ត្រីមានគោលបំណងថា៖ភាគីទាំងពីរជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម អប់រំ បណ្ដុះបណ្ដាល …លៗ អះអាងវៀតណាមជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយអូស្ត្រាលី ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអោយដឹងថា៖ត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរ ពិភាក្សាអំពីបញ្ហាទាក់ទិននានាចំពោះប្រទេសទាំងពីរ ដើម្បីកិច្ចសហប្រតិបត្តិការ និងភាពសម្បូររុងរឿងរបស់ភាគីទាំងពីរ៕
Related






