VOV WorldVOV World
ជំរុញថែមទៀតទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម-កម្ពុជា
07/04/2015 11:54
Vovworld-នាថ្ងៃទី៧មេសា ស្ថានទូតវៀតណាមប្រចាំនៅ កម្ពុជាបាន​រៀបចំ​ការសន្ទនាអង្គភាពអាជីវកម្មវិនិយោគ
ជំរុញថែមទៀតទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម-កម្ពុជា
ជំរុញថែមទៀតទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម-កម្ពុជា (nhandan.com)         Vovworld-នាថ្ងៃទី៧មេសា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបាន​រៀបចំ​ ការសន្ទនាអង្គភាពអាជីវកម្មវិនិយោគនិងអាជីវកម្មនៅកម្ពុជា សំដៅជួយឧបត្ថម្ភ​ អង្គភាពអាជីវកម្មវៀតណាមបង្កើនបើកទូលាយវិនិយោគនៅកម្ពុជាកាន់តែមាន ប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្លែងមតិនៅការសន្ទនានេះ អនុរដ្ឋមន្ត្រីក្រសួង ​ឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Nguyen Cam Tu សង្ឃឹមថា តាមរយៈ​ការ ជួបសន្ទនានេះអង្គភាពអាជីវកម្មវិនិយោគិននឹងមានបន្ថែមព័ត៌មានជួយឲ្យ​សកម្ម ភាពវិនិយោគអាជីវកម្មនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព។ តំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជាក្នុងឆ្នាំ២០១៤ទទួលបានជាង៣ ពាន់លានដុល្លារអាមេរិក។ នាបច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំទី​៤​របស់​ កម្ពុជា៕