ជនចំណាកស្រុករាប់ពាន់នាក់ត្រូវបានជួយសង្គ្រោះនៅតំបន់សមុទ្រលីប៊ី
10/06/2016 09:40
(VOVworld) - កងកម្លាំងការពារឆ្នេរសមុទ្រអ៊ីតាលីបាន ឲ្យដឹងថា ជនចំណាកស្រុកចំនួន២ពាន់នាក់ត្រូវបាន ជួយសង្គ្រោះនៅតំបន់សមុទ្រលីប៊ី នាថ្ងៃទី៩ មិថុនា។

ជនចំណាកស្រុកនៅកំពង់ផែ Tripoli ប្រទេសលីប៊ីក្រោយពីត្រូវបានជួយសង្គ្រោះ (រូបថត៖Xinhua/TTXVN) (VOVworld) - កងកម្លាំងការពារឆ្នេរសមុទ្រអ៊ីតាលីបានឲ្យដឹងថា ជនចំណាកស្រុក ចំនួន២ពាន់នាក់ត្រូវបានជួយសង្គ្រោះនៅតំបន់សមុទ្រលីប៊ី នាថ្ងៃទី៩ មិថុនា។ មុននោះ នាថ្ងៃទី៨ មិថុនា ជនចំណាកស្រុកជាង៨រយនាក់ក៏ត្រូវបានជួយសង្គ្រោះ នៅ តំបន់សមុទ្រលីប៊ី ដោយនាវាជួយសង្គ្រោះរបស់អង្គការមនុស្សធម៌នានា។ នាថ្ងៃដដែល ហ៊ុងគ្រីបានបដិសេធការទទួលមកវិញនូវករណីណាក៏ដោយក្នុង ចំណោមជនចំណាកស្រុករាប់ពាន់នាក់នាបច្ចុប្បន្នកំពុងស្នាក់នៅប្រទេសអូទ្រីស បើទោះបីជាអូទ្រីសចាត់ទុកថា ចំនួនជនចំណាកស្រុកទាំងនេះគប្បីត្រូវបានបញ្ជូន មក Budapest វិញតាមការកំណត់ក្នុងកិច្ចព្រមព្រៀង Dublin របស់សហ ភាពអឺរ៉ុបក្ដី៕
Related






