ជនចំណាកស្រុករាប់រយនាក់ទៀតត្រូវបានជួយសង្គ្រោះនៅសមុទ្រ
13/05/2016 10:32
(VOVworld) - កងកម្លាំងការពារឆ្នេរសមុទ្រអ៊ីតាលីនិង ស្នងការអ.ស.បទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានជូនដំណឹងថា ជនចំណាកស្រុកជាង៨០០នាក់ នៅលើនាវាចំនួនពីរដែលរងគ្រោះថ្នាក់នៅតំបន់ សមុទ្រប៉ែកអាគ្នេយ៍កោះSicily ប្រទេសអ៊ីតាលី ត្រូវបានជួយសង្គ្រោះនាថ្ងៃទី១២ ឧសភា។

ជនចំណាកស្រុកនៅកោះ Sicily ក្រោយពីត្រូវបានជួយសង្គ្រោះនៅសមុទ្រកាលពីថ្ងៃទី១៥ មេសា (រូបថត៖AFP/TTXVN) (VOVworld) - កងកម្លាំងការពារឆ្នេរសមុទ្រអ៊ីតាលីនិងស្នងការអ.ស.បទទួលបន្ទុក ជនភៀសខ្លួន (UNHCR) បានជូនដំណឹងថា ជនចំណាកស្រុកជាង៨០០នាក់នៅលើ នាវាចំនួនពីរដែលរងគ្រោះថ្នាក់នៅតំបន់សមុទ្រប៉ែកអាគ្នេយ៍កោះ Sicily ប្រទេស អ៊ីតាលី ត្រូវបានជួយសង្គ្រោះនាថ្ងៃទី១២ ឧសភា។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល ក្រុមប្រទេសសមាជិកសហភាព អឺរ៉ុប (EU) បានឯកភាពលើការពន្យាពេលវិធានការត្រួតពិនិត្យព្រំដែនក្នុងតំបន់ធ្វើ ដំណើរសេរី (Schegen) ឲ្យថែម៦ខែទៀតដើម្បីបន្តទប់ទល់ទៅនឹងវិបត្តិជនចំណាក ស្រុកដ៏ធ្ងន់ធ្ងរបំផុតនៅទ្វីបអឺរ៉ុបតាំងពីសង្គ្រាមលោកលើកទី២មក៕
Related
More




