ជនជ្រុលនិយម Houthi នៅយេម៉ែនប្រកាសនូវផែនការសន្តិភាពថ្មីរបស់ អ.ស.ប.
31/10/2016 09:55
(VOVworld) – នាថ្ងៃទី ៣០ តុលា កំលាំងជ្រុលនិយម Houthi នៅយេម៉ែនបាន ប្រកាសនូវផែនការសន្តិភាព ថ្មីរបស់ អ.ស.ប. ធ្វើជាមូលដ្ឋានសំរាប់ការចរចារទោះ បីជាឯកសារនេះនៅខ្វះកត្តាសារវ័ន្តមួយចំនួនក្តី។

ជនជ្រុលនិយម Houthi នៅយេម៉ែន (VNA) (VOVworld) – នាថ្ងៃទី ៣០ តុលា កំលាំងជ្រុលនិយម Houthi នៅយេម៉ែនបាន ប្រកាសនូវផែនការសន្តិភាពថ្មីរបស់ អ.ស.ប. ធ្វើជាមូលដ្ឋានសំរាប់ការចរចារទោះ បីជាឯកសារនេះនៅខ្វះកត្តាសារវ័ន្តមួយចំនួនក្តី។ ក្នុងសេចក្តីប្រកាសមួយ កំលាំងជ្រុលនិយម Houthi បានឲ្យដឹងថា៖ ផែនការបញ្ចប់ស៊ីវិលដែលអូស បន្លាយក្នុងរយៈពេល ១៩ ខែ ដោយការផ្តើមគំនិតរបស់បេសកជនពិសេស អ.ស.ប. លោក Ismail Ould Cheikh Ahmed មិនរួមមានសំណូមពរ «ឈប់បាញ់ ជារៀងរហូត» ក៏ដូចជា ការលុបចោលការហ៊ុំព័ទ្ធនៅបណ្ដាតំបន់ដែល កំលាំង នេះកំពុងទន្ទ្រានកាន់កាប់ទេ។ កំលាំង Houthi បានឲ្យដឹងថា៖ ពួកគេនឹង ឡើងសម្លេងអំពីបញ្ហានេះជាមួយបេសកជនពិសេស អ.ស.ប. លោក Ismail Ould Cheikh Ahmed ក្នុងពេលលោកបំពេញទស្សនកិច្ចនៅទីក្រុងសាណានា ប៉ុន្មាន ខាងមុខ។ ក្នុងប្រតិកម្មមុននេះ ប្រធានាធិបតីយេម៉ែន លោក Mansour Hadi បាន បដិសេធផែនការពោលខាងលើដោយមូលហេតុថា៖ ឯកសារនេះមិនជាដំណើរ ការសន្តិភាព៕
Related






