VOV WorldVOV World
ជនកម្ពុជារាប់ពាន់នាក់ទាមទារឲ្យដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា
27/10/2015 08:02
(VOVworld) - ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ នាថ្ងៃ ទី២៦ តុលា បានប្រមូលផ្ដុំនៅ មុខរដ្ឋសភាប្រទេសនេះ ដើម្បីទាមទារឲ្យស្ថាប័ននីតិបញ្ញត្តិដកតំណែងអនុ ប្រធានរដ្ឋសភារបស់លោក កឹម សុខា ដែលកំពុង កាន់តំណែងអនុប្រធានគណៈ បក្សសង្គ្រោះជាតិកម្ពុជា (CNRP)។
ជនកម្ពុជារាប់ពាន់នាក់ទាមទារឲ្យដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា
អនុប្រធានរដ្ឋសភាកម្ពុជាលោក កឹម សុខា (រូបថត៖AFP/TTXVN) (VOVworld) - ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ នាថ្ងៃទី២៦ តុលា បានប្រមូលផ្ដុំនៅ មុខរដ្ឋសភាប្រទេសនេះដើម្បីទាមទារឲ្យស្ថាប័ននីតិបញ្ញត្តិដកតំណែងអនុប្រធាន រដ្ឋសភារបស់លោក កឹម សុខា ដែលកំពុងកាន់តំណែងអនុប្រធានគណៈបក្ស សង្គ្រោះជាតិកម្ពុជា (CNRP)។ក្រុមបាតុករបានដាក់ញ្ញត្តិជូន ប្រធានរដ្ឋសភាសម្ដេច ហេង សំរិន ដោយស្នើរសមាជិកសភាបោះឆ្នោត ដកតំណែងរបស់លោក កឹម សុខា ។ក្នុងញ្ញត្តិនេះបានចោទប្រកាន់លោក កឹម សុខា ពីបទធ្វើសកម្មភាពបោកប្រាស់ ញុះញង់​ បំបែកបំពាក់ បង្កអស្ថិរភាព និងកំហឹងពូជសាសន៍។ក្រុមបាតុករនេះសង្កត់ ធ្ងន់ថា ដោយសកម្មភាពទាំង នេះ លោក កឹម សុខាមិនសក្តិសមជាថ្នាក់ដឹកនាំ ស្ថាប័នកំពូលរបស់ប្រទេសនេះ ឡើយ។ជាមួយគ្នានោះ ក្រុមបាតុករផ្សេងមួយទៀត បានប្រមូលផ្ដុំមុខលំនៅដ្ឋាន របស់លោក កឹម សុខានៅជាយក្រុងភ្នំពេញទាមទារ ឲ្យលោកចុះចេញពី តំណែង៕