ជនអន្តោប្រវេសន៍អាហ្វ្រិករាប់រយនាក់ហូរទៅអេស្ប៉ាញ់
26/12/2015 08:29
(VOVworld) – នាថ្ងៃទី ១៥ ធ្នូ ជនអន្តោប្រវេសន៍រាប់ រយនាក់មកពីអាហ្វ្រិក បានឆ្លងរបងខ្សែលួសនៅតំបន់ ព្រំដែនជាមួយម៉ារ៉ុកដើម្បីហូរទៅអេស្ប៉ាញ់។

ជនអន្តោប្រវេសន៍អាហ្វ្រិករាប់រយនាក់ហូរទៅអេស្ប៉ាញ់ (Image: VNA) (VOVworld) – នាថ្ងៃទី ១៥ ធ្នូ ជនអន្តោប្រវេសន៍រាប់រយនាក់មកពីអាហ្វ្រិក បានឆ្លងរបងខ្សែលួសនៅតំបន់ព្រំដែនជាមួយម៉ារ៉ុកដើម្បីហូរទៅអេស្ប៉ាញ់។ មនុស្សយ៉ាងហោចណាស់ចំនួន ១៨៥ នាក់បានឆ្លងកាត់ខ្សែព្រំដែននេះ។ ប្រទេសអេស្ប៉ាញ់បានបង្កើនការកសាងរបងខ្សែលួសនៅទីនេះសំដៅទប់ទ ល់នឹងរលកជនចំណាកស្រុក។ នាថ្ងៃដដែល ការធ្វើបាតុកម្មនៃជនអន្តោ ប្រវេសន៍អាហ្វ្រិកនៅខេត្ត Almeria ភាគខាងត្បូងអេស្ប៉ាញ់បានក្លាយទៅជា ការប៉ះទង្គិចបន្ទាប់ពីបាតុករមួយក្រុមបានបំផ្លេចបំផ្លាញធុងសំរាមនឹងរថយន្ត។ ទោះបីជាស្ថានភាពបានបន្ធូស្រាលនិងត្រួតពិនិត្យក្តីប៉ុន្តែកំលាំងសន្តិសុខនៅ តែត្រូវបានបង្កើន៕
Related






