VOV WorldVOV World
ជនរួមជាតិកាតូលិកទីក្រុងហូជីមិញជម្រុញខ្លាំងការប្រឡងប្រណាំងស្នេហាជាតិសាមគ្គីរួមដំណើរជាមួយប្រទេសជាតិ
12/02/2017 09:27
(VOVworld)-រៀបចំផែនការ កម្មវិធីសកម្មភាពសម្រាប់ត្រៀមរៀបចំឲ្យមហាសន្និ បាតតំណាងជនរួមជាតិកាតូលិកទីក្រុងហូជីមិញកសាងនិងការពារមាតុប្រទេស លើកទី៣ រួមសហការនិងណែនាំរៀបចំចលនាប្រឡងប្រណាំង
ជនរួមជាតិកាតូលិកទីក្រុងហូជីមិញជម្រុញខ្លាំងការប្រឡងប្រណាំងស្នេហាជាតិសាមគ្គីរួមដំណើរជាមួយប្រទេសជាតិ
(VOVworld)-រៀបចំផែនការ កម្មវិធីសកម្មភាពសម្រាប់ត្រៀមរៀបចំឲ្យមហាសន្និ បាតតំណាងជនរួមជាតិកាតូលិកទីក្រុងហូជីមិញកសាងនិងការពារមាតុប្រទេស លើកទី៣ រួមសហការនិងណែនាំរៀបចំចលនាប្រឡងប្រណាំង “ប្រជាជនទាំងមូល សាមគ្គីកសាងជីវភាពរស់នៅខាងវប្បធម៌នៅទីប្រជុំជន”​និងសកម្មចូលរួមអនុវត្ត រាល់ការចលនាដោយគណៈកម្មាធិការរណសិរ្សមាតុភុមិវៀតណាមទីក្រុងហូជីមិញ  រៀបចំឡើង។​នេះជាខ្លឹមសារសំខាន់ដែលបានគណៈកម្មាធិការសាមគ្គីកាតូលិកវៀត ណាម ទីក្រុងហូជីមិញឯកភាពអនុវត្តក្នុងឆ្នាំ២០១៧ នៅក្នុងសន្និសីទបូកសរុប សកម្មភាពឆ្នាំ២០១៦និងអនុវត្តសកម្មភាពសម្រាប់ឆ្នាំ២០១៧ ដែលបានរៀបចំឡើង  នាថ្ងៃទី១១កុម្ភៈ។ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទនេះ លោក Nguyen Hoang Nang  ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញបានចាត់ទុកថា ជនរួមជាតិ កាតូលិកបានបំពេញល្អតួនាទីជាពលរដ្ឋល្អ។​ក្នុងឆ្នាំ២០១៧ គណៈកម្មាធិ ការបន្តផ្សព្វ ផ្សាយនិងចលនាឲ្យជនរួមជាតិកាតូលិកចូលរួមយ៉ាងសកម្មទៅក្នុង បណ្តាកម្មវិធីរំ លឹកពិធីបុណ្យធំៗ ចលនាប្រឡងប្រណាំងស្នេហាជាតិ សាមគ្គីគ្នា ជំនះពុះពាររាល់ ការលំបាក ជាពិសេស អនុវត្តប្រកបដោយជោគជ័យគោលដៅ សេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ២០១៧របស់ទីក្រុង។         សន្និសីទក៏បានជ្រើសតាំង  បុព្វជិក Phan Khac Tu អនុប្រធានគណៈកម្មា ធិការសាមគ្គីសាសនាកាតូលិកវៀតណាមទីក្រុងហូជីមិញកាន់ដំណែងប្រធាន  គណៈកម្មាធិការសាមគ្គីសាសនាកាតូលិកវៀតណាមទីក្រុងហូជីមិញ៕