VOV WorldVOV World
ជនរួមជាតិវៀតណាមនៅឯបរទេសទទួលបុណ្យតេតប្រពៃណីវៀតណាម
31/01/2014 09:22
(VOVworld)-នាថ្ងៃទី៣១មករា ពោលគឺថ្ងៃចូលឆ្នាំ នៅ ទីក្រុងវៀងច័ន្ទរបស់ឡាវ ស្ថាប័នសេនានុពន្ធវៀតណាម ប្រចាំនៅប្រទេសឡាវ បានរៀបចំពិធីអំណរនិទាឃៈរដូវមមីឆស័កឆ្នាំ ២០១៤។
ជនរួមជាតិវៀតណាមនៅឯបរទេសទទួលបុណ្យតេតប្រពៃណីវៀតណាម
(VOVworld)-នាថ្ងៃទី៣១មករា ពោលគឺថ្ងៃចូលឆ្នាំ នៅទីក្រុងវៀងច័ន្ទរបស់ឡាវស្ថា ប័នសេនានុពន្ធវៀតណាមប្រចាំនៅប្រទេសឡាវ បានរៀបចំពិធីអំណរនិទាឃៈរដូវ មមីឆស័កឆ្នាំ ២០១៤។ បណ្តាមិត្តឡាវរួមជាមួយកម្មាភិបាល បុគ្គលិក ស្ថានទូត វៀតណាមបានចូលរួមពិធីជប់លៀងដ៏កក់ក្តៅ ពោពេញទៅដោយមនោសញ្ចេត នាវៀតណាម-ឡាវ។ ពិធីជប់លៀងទទួលបុណ្យតេតប្រពៃណីវៀតណាមនៅប្រទេសឡាវ (រូបថតៈ dantri.vn)         ក្នុងឱកាសបុណ្យតេតប្រពៃណីមមីឆស័កឆ្នាំ២០១៤និងរួមលឹកខួបលើកទី៨៤ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី៣០មករា ចំនឹងវេលាឆ្លង ចូលឆ្នាំថ្មី នៅស្ថានទូតវៀតណាមប្រចាំនៅបារាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅបារំាង បានរៀបចំពិធីអុចធុបរំលឹកគុណដល់វិញ្ញាណក័្ខន្ធលោកប្រធានហូជីមិញ         ក៏ក្នុងឱកាសនេះដែរ នាយប់ថ្ងៃទី៣០មករា នៅ មជ្ឈមណ្ឌលវប្បធម៍វៀតណាម ប្រចាំនៅបារាំងបានប្រព្រឹត្តទៅការតាំងពិព័ត៍ រូបថត ស្តីអំពី ប្រពៃណីពិធីបុណ្យ Val- de-Marne និងខេត្ត Yen Bai ព្រមទាំងរៀបចំពិធីជួបមុខអំណរនិទាឃៈរដូវមមីឆស័ក ឆ្នាំ២០១៤។​នៅទីនេះ បណ្តាជន​វៀតណាមនៅបារាំងបានជូនពរគ្នាឲ្យជួបតែការីកចំ រើន និងប្រសិទ្ធពរឲ្យ ចំណងមិត្តភាពវៀតណាម-បារាំងកាន់តែមាំមួនពីមួយថ្ងៃទៅ១ ថ្ងៃ៕