ជនសង្ស័យ២នាក់ក្នុងករណីធ្វើឃាដអតីតឧបនាយករដ្ឋមន្ត្រី Nemtsov ត្រូវជំនុំជំរះពីបទសម្លាប់មនុស្ស
09/03/2015 09:38
Vovworld-នាថ្ងៃទី៨មិនា ជនសង្ស័យ៥នាក់ដែលទាក់ទិន ដល់ករណីធ្វើឃាដអតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Boris Nemtsov

ជនសង្ស័យ២នាក់ក្នុងករណីធ្វើឃាដអតីតឧបនាយករដ្ឋមន្ត្រី Nemtsov ត្រូវជំនុំជំរះពីបទសម្លាប់មនុស្ស (scoopnest) Vovworld-នាថ្ងៃទី៨មិនា ជនសង្ស័យ៥នាក់ដែលទាក់ទិនដល់ករណីធ្វើឃាដ អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Boris Nemtsov ត្រូវជំនុំជំរះទោសនៅតុលាការ មួយនៅរដ្ឋធានីម៉ូស្គូ។ ចៅក្រម Nataliya Mushnikova បានឲ្យដឹងថា មុខសញ្ញា Zaur Dadayev និង Anzor Gubashev ត្រូវជំនុំជំរះពីបទសម្លាប់មនុស្ស។ មុខសញ្ញា Zaur Dadayev បានចុះហត្ថលេខាទៅលើសេចក្តីសារភាពអះអាងនូវមានការទាក់ទិនដល់ ករណីធ្វើឃាដលោក Nemtsov នាយប់ថ្ងៃទី២៧កុម្ភៈកន្លងទៅ។ ខណៈពេលនោះ Gubashev បានបដិសេធដែលទាក់ទិនដល់ករណីធ្វើឃាដលោក Nemtsov។ មុខ សញ្ញាទាំងពីរនាក់នពោលខាងលើត្រូវចាប់ឃុំខ្លួននាថ្ងៃទី៧មិនានៅសាធារណៈ រដ្ឋ Ingushetia។ ជនសង្ស័យ៣នាក់ទៀតក្នុងករណីធ្វើឃាដលោក Nemtsov រួមមាន Shagid Gubashev ប្អូនប្រុសរបស់ Anzor Gubashev, Ramsat Bakhayev និង Tamerlan Eskerkhanov នាបច្ចុប្បន្នមិនទាន់ត្រូវចោទប្រកាន់ជាផ្លូវការឡើយប៉ុន្តែបណ្ដាមុខសញ្ញានេះបាន អះអាងថា ខ្លួនគ្មានទោសឡើយ។ ប៉ុន្តែក្រុមតំណាងស៊ើបអង្កេតថា តុលាការមាន ភ័ស្តុតាងសឲ្យឃើញការទាក់ទិនរបស់បណ្ដាមុខសញ្ញានេះ៕
Related






