VOV WorldVOV World
ជនវៀតណាមនៅប្រទេសជាច្រើនបានរៀបចំអំណរបុណ្យតេតប្រពៃណី
26/01/2014 08:41
Vovworld-បានក្លាយទៅជាទម្លាប់ហើយ ក្នុងឱកាសបុណ្យតេតមកដល់ម្ដងៗ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជាច្រើនលើពិភពលោកបានរៀបចំពិធីអំណរនិទាឃៈរដូវនៅប្រទេសសាម៉ី។
ជនវៀតណាមនៅប្រទេសជាច្រើនបានរៀបចំអំណរបុណ្យតេតប្រពៃណី
ឯកអគ្គរដ្ឋទូតវៀតណាមនិងឡាវប្រចាំនៅចិននៅការជួបប្រាស្រ័យ (VOV)         Vovworld-បានក្លាយទៅជាទម្លាប់ហើយ ក្នុងឱកាសបុណ្យតេតមកដល់ម្ដងៗ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជាច្រើនលើពិភពលោកបានរៀបចំពិធីអំណរ និទាឃៈរដូវនៅប្រទេសសាម៉ី។         នារសៀលថ្ងៃទី២៥មករានៅទីក្រុងប៉េកាំង(ចិន) ស្ថានទូតវៀតណាមនិង​ស្ថាន ទូត​ឡាវប្រចាំនៅចិនបានរៀបចំការជួបប្រាស្រ័យសំដៅបង្កើនសាមគ្គីភាព​និង​សហការដោយប្រសិទ្ធភាពរវាងស្ថានទូតទាំងពីរក្នុងឱកាសបុណ្យតេតឆ្នាំមមី​ឆស័ក ២០១៤។ រំលឹកអំពីរាល់សមិទ្ធិលេចធ្លោក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ​វៀត ណាម-ឡាវក្នុងឆ្នាំកន្លងមក ឯកអគ្គរដកឋទូតវៀតណាមប្រចាំនៅចិនលោក Nguyen Van Tho បានចាត់ទុកថា៖         “យើងមានមូលដ្ឋាននិងជំនឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់​ វិស័យវៀតណាម-ឡាវក្នុងរយៈពេលខាងមុខនឹងកាន់តែស៊ីជម្រៅនិងប្រសិទ្ធភាព​ជាងទៀតលើគ្រប់វិស័យ។ យើងខ្ញុំសង្ឃឹមថា ស្ថានទូតទាំងពីរបន្តមានការរួម​ ចំណែក​​សកម្ម​សំរាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-ឡាវ។” ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានរៀបចំការជួបមុខសំរាប់សហគមន៍ជនវៀតណាម (VOV)         នាថ្ងៃដ៏ដែល ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានរៀបចំការជួបមុខសំរាប់​សហគមន៍ជនវៀតណាមនៅទីនេះ។ ជនវៀតណាមជាង២រយនាក់ដែលកំពុង​រៀនសូត្ររស់នៅនិងធ្វើការនៅជប៉ុនបានមកចូលរួម។         ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីនិងគណៈប្រតិភូ​អចិន្ត្រៃយ៍វៀតណាមនៅអាស៊ានបានសហការរៀបចំការជួបមុខអំណរនិទាឃៈរដូវ ឆ្នាំមមីឆស័ក២០១៤។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​ ឥណ្ឌូនេស៊ី​​លោក Nguyen Xuan Thuy បានរាយការណ៍រាល់គោលដៅរបស់​រដ្ឋាភិបាល​វៀតណាមបានដាក់ចេញសំរាប់ឆ្នាំ២០១៤និងសង្កត់ធ្ងន់ទៅលើ​គោលការណ៍ពង្រីក នូវកំលាំងពលំនៃផែនមហាសាមគ្គីភាពជាតិរបស់បក្សនិងរដ្ឋ ក្នុងនោះយកចិត្តទុក ដាក់ដល់ការគាំពារពលរដ្ឋវៀតណាមនៅឯបរទេស បន្តមាន​សកម្មភាពឆ្ពោះទៅ ស្រុកកំណើតប្រទេសជាតិ​រួមដៃកសាងមាតុប្រទេស​វៀតណាម​សម្បូរុងរឿង៕