ជើងហោះហើរបញ្ជូនពលរដ្ឋវៀតណាមជិត ៤៥០ នាក់ពីប្រទេសកូរ៉េខាងត្បូងឲ្យត្រឡប់មកស្រុកកំណើតវិញ
21/10/2020 10:46
(VOVWORLD) - ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកដំណើរក្នុងជើងហោះហើរទាំងនេះ ត្រូវបានពិនិត្យសុខភាពនិងដាក់ឲ្យនៅដាច់ដោយឡែកដោយអនុលោមតាមបទប្បញ្ញត្តិដែលបានកំណត់។

ពលរដ្ឋវៀតណាមកំពុងបំពេញបែបបទនៅឯព្រលានយន្តហោះ (រូបថត៖ VNA) នាថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០ អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូត វៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងអាកាសចរណ៍ជាតិវៀត ណាម បានសហការជាមួយអាជ្ញាធរកូរ៉េខាងត្បូង បានរៀបចំជើងហោះ ហើរចំនួន ២ ជើងដើម្បីបញ្ជូនពលរដ្ឋវៀតណាមជិត ៤៥០ នាក់ពីកូរ៉េខាងត្បូងឲ្យត្រឡប់មកស្រុកកំណើតវិញ។ អ្នកដំណើរនៅលើជើងហោះហើរនេះ រួមមានកុមារ មនុស្សចាស់ជរា អ្នកដែលកើតជំងឺមហារីក ស្ត្រីមានផ្ទៃពោះ ពលករមានកិច្ចសន្យាការងារផុតសុពលភាព សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សា រួមទាំងករណីមានការលំបាកផ្សេងៗទៀតផងដែរ។ ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកដំណើរក្នុងជើងហោះហើរទាំងនេះ ត្រូវបានពិនិត្យសុខភាពនិងដាក់ឲ្យនៅដាច់ដោយឡែកដោយអនុលោមតាមបទប្បញ្ញត្តិដែលបានកំណត់៕
Related






