VOV WorldVOV World
ជប៉ុន-កូរ៉េខាងត្បូងបង្កើនភាពតានតឹងក្នុងទំនាក់ទំនងការទូត
24/08/2012 07:54
ប្រធានគណះរដ្ឋមន្ត្រីជប៉ុន Osamu Fujimura បានប្រកាស ​នាថ្ងៃទី ​២៣សីហាថា ការដែល រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្ញើសងវិញជប៉ុន សារលិខិតរបស់នាយករដ្ឋ មន្ត្រីជប៉ុន Yoshiko Noda ដែលផ្ញើអោយប្រធានាធិ​បតី​កូរ៉េខាងត្បូង Lee myung Bak​ ជាប្រការ​​មិន​អាច​ប៉ាន់​ស្មានបានក្នុង​ពិធីការការទូត។ ​
ជប៉ុន-កូរ៉េខាងត្បូងបង្កើនភាពតានតឹងក្នុងទំនាក់ទំនងការទូត
ជប៉ុន-កូរ៉េខាងត្បូងបង្កើនភាពតានតឹងក្នុងទំនាក់ទំនងការទូត(internet) ប្រធានគណះរដ្ឋមន្ត្រីជប៉ុន Osamu Fujimura បានប្រកាស ​នាថ្ងៃទី ​២៣សីហាថា ការដែល រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្ញើសងវិញជប៉ុន សារលិខិតរបស់នាយករដ្ឋ មន្ត្រីជប៉ុន Yoshiko Noda ដែលផ្ញើអោយប្រធានាធិ​បតី​កូរ៉េខាងត្បូង Lee myung Bak​  ជាប្រការ​​មិន​អាច​ប៉ាន់​ស្មានបានក្នុង​ពិធីការការទូត។ ​សេចក្ដីប្រកាសនេះត្រូវបាន​នាំ ចេញ ​បន្ទាប់ពីពេល​ក្រសួង​ការបរទេសកូរ៉េខាងត្បូង នាថ្ងៃទី ២២ សីហា បានអោយ ដឹងថា៖ Seoul ផ្ញើតូក្យូរនូវសារលិខិត​ របស់លោក Noda ដោយសម្ដែងការសោកស្តាយ​អំពីដំណើរទស្សនកិច្ច នាថ្ងៃទី ១០ សីហា​ របស់លោក ​ Lee myung Bak នៅប្រជុំ កោះ ប្រជែង ដណ្ដើមនៅលើ​សមុទ្រ​ ដែលកូរ៉េខាងត្បូងហៅថា Dokdo និងជប៉ុនហៅថា  Takeshima ក៏​ដូច​ជាការថ្លែងមតិរបស់ថ្នាក់ដឹកនាំ Seoul ដែលទាក់ទិនដល់ព្រះមហា ក្សត្រ​ Akihito។ នាពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង Cho Tai Young បានប្រការថា៖ ការដែល Seoul ផ្ញើសារលិខិតរបស់​នាយករដ្ឋ​មន្ត្រី Noda ឡើងវិញអោយតូក្យូរ គឺទង្វើធម្មតា​៕