VOV WorldVOV World
ជប៉ុន-អាមេរិក-កូរ៉េខាងត្បូងឯកភាពជំរុញសេចក្តីសម្រេចិត្តរឹងមាំមួយរបស់ អ.ស.ប. ចំពោះកូរ៉េខាងជើង
17/01/2016 07:56
(VOVworld) – នាថ្ងៃទី ១៦ មករា នៅកិច្ចប្រជុំត្រីភាគី រវាងជប៉ុនអាមេរិកនិងកូរ៉េ ខាងត្បូងនៅទីក្រុងតូក្យូ (ជប៉ុន)បណ្ដាមន្ត្រីការទូតជាន់ខ្ពស់នៃប្រទេសទាំងបីនេះ បានឯកភាពនឹងសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងការ ជំរុញសេចក្តីសម្រេចចិត្តរឹងមាំមួយរបស់ អ.ស.ប. ប្រកបដោយប្រសិទ្ធភាពចំពោះព្យុងយ៉ាងបន្ទាប់ពីដំណើរ ការសាកល្បងនុយក្លេអ៊ែរនាដើមខែមករាឆ្នាំ ២០១៦ នេះ។
ជប៉ុន-អាមេរិក-កូរ៉េខាងត្បូងឯកភាពជំរុញសេចក្តីសម្រេចិត្តរឹងមាំមួយរបស់ អ.ស.ប. ចំពោះកូរ៉េខាងជើង
ជប៉ុន-អាមេរិក-កូរ៉េខាងត្បូងឯកភាពជំរុញសេចក្តីសម្រេចិត្តរឹងមាំមួយរបស់ អ.ស.ប. ចំពោះកូរ៉េខាងជើង (Image: VNA) (VOVworld) – នាថ្ងៃទី ១៦ មករា នៅកិច្ចប្រជុំត្រីភាគីរវាងជប៉ុនអាមេរិកនិងកូរ៉េ  ខាងត្បូងនៅទីក្រុងតូក្យូ (ជប៉ុន)បណ្ដាមន្ត្រីការទូតជាន់ខ្ពស់នៃប្រទេសទាំងបីនេះ បានឯកភាពនឹងសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងការជំរុញសេចក្តីសម្រេចចិត្ត រឹងមាំមួយរបស់ អ.ស.ប. ប្រកបដោយប្រសិទ្ធភាពចំពោះព្យុងយ៉ាងបន្ទាប់ពីដំណើរ ការសាកល្បងនុយក្លេអ៊ែរនាដើមខែមករាឆ្នាំ ២០១៦ នេះ។ នៅសន្និសីទកាសែង មួយបន្ទាប់ពីជំនួបពិភាគ្សាជាមួយសមភាគីអាមេរិក លោក Antony Blinken និង សមភាគីកូរ៉េខាងត្បូង លោក Lim Sung Nam អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក  Akitaka Saiki បានឲ្យដឹងថា​៖ ជប៉ុនសង្ឃឹមថា៖ ចិនក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹ ក្សាសន្តិសុខ អ.ស.ប. នឹងសហប្រតិបត្តិការក្នុងការអនុម័តលើសេចក្តី សម្រេចចិត្ត មួយដែលមានខ្លឹមសាររឹងមាំចំពោះកូរ៉េខាងជើង។ ក្នុងពេលនោះ លោក  Bliken បានចាត់ទុកថា៖ ប្រទេសកូរ៉េខាងជើងបានបណ្ដាលឡើងការសាក ល្បងធំក្នុង តំបន់។ រីឯខ្លួនវិញ លោក Lim Sung Nam បានឲ្យដឹងថា៖ ភាគីទាំងបី បានអះអាង ជាថ្មីម្តងទៀតត្រៀមខ្លួនជាស្រេចធ្វើសកម្មភាពទប់ទល់នឹងរាល់ ទង្វើបង្ករឿងហេតុ ណារបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៕