ជប៉ុនព្រួយបារម្មណ៍អំពីជំលោះអធិបតេយ្យភាពលើដីគោកនិងលើសមុទ្ររវាងចិន ជាមួយប្រទេសផ្សេងៗ
03/07/2016 07:59
(VOVworld) –នេះគឺជាសេចក្តីប្រកាសរបស់ឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំនៅ អ.ស.ប. លោក Korro Bessho ដែលបាន នាំចេញនាថ្ងៃទី ១ កក្កដា ជាមួយមជ្ឈដ្ឋានសារបព័ត៌មាន នៅទីស្នាក់ការ អ.ប.ប. នៅទីក្រុង New York អាមេរិក ក្នុងឱកាសប្រទេសនេះកាន់ដំណែងជាប្រធានប្តូរវែនជាផ្លូវ ការរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាខែ កក្កដា នេះ។

ជប៉ុនព្រួយបារម្មណ៍អំពីជំលោះអធិបតេយ្យភាពលើដីគោកនិងលើសមុទ្ររវាងចិន ជាមួយប្រទេសផ្សេងៗ (Image: VNA) (VOVworld) –នេះគឺជាសេចក្តីប្រកាសរបស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅ អ.ស.ប. លោក Korro Bessho ដែលបាននាំចេញនាថ្ងៃទី ១ កក្កដា ជាមួយ មជ្ឈដ្ឋានសារបព័ត៌មាននៅទីស្នាក់ការ អ.ប.ប. នៅទីក្រុង New York អាមេរិក ក្នុងឱកាសប្រទេសនេះកាន់ដំណែងជាប្រធានប្តូរវែនជាផ្លូវការ របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាខែ កក្កដា នេះ។ លោក Korro Bessho បានអះអាងថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងនាំបញ្ហានេះចូលក្នុង របៀបវារៈរបស់អង្គការប្រសិនបើទទូលបានសំណើរពីប្រទេសជាសមាជិក ចំនួន ១៥ ឬ សមាជិកផ្សេងៗរបស់ អ.ស.ប.។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ នៅ អ.ស.ប. បាននាំចេញសេចក្តីប្រកាសពោលខាងលើ ក្នុងកាលៈទេសៈ នាពេលខាងមុខ តុលាការអជ្ញាកណ្ដាលអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡេ អេហូឡង់នឹងប្រកាសសាលក្រមស្តីពីការប្តឹងតវ៉ារបស់ហ្វីលីពីនចំពោះចិន ទាក់ទិនដល់សេចក្តីប្រកាសអធិបតេយ្យភាពខុសឆ្គុងរបស់ចិនលើសមុទ្រ ខាងកើត៕
Related






