VOV WorldVOV World
ជប៉ុនជូនដំណឹងពីដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់នាយករដ្ឋមន្រ្តីលោក Abe
17/03/2017 10:31
(VOVworld) - ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នា ថ្ងៃទី១៧ មិនា ជូនដំណឹងថា នាយករដ្ឋមន្រ្តីប្រទេសនេះលោក Shinzo Abe នឹង អញ្ជើញទៅបំពេញទស្សនកិច្ចក្នុងរយៈពេល៤ថ្ងៃនៅ បារាំង អាល្លឺម៉ង់ អ៊ីតាលីនិង ទីស្នាក់ការសហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិកចាប់ពី ថ្ងៃទី១៩ មិនា ខាងមុខនេះ។
ជប៉ុនជូនដំណឹងពីដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់នាយករដ្ឋមន្រ្តីលោក Abe
នាយករដ្ឋមន្រ្តីលោក Shinzo Abe នឹងអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងរយៈពេល៤ថ្ងៃនៅបារាំង អាល្លឺម៉ង់ អ៊ីតាលីនិង ទីស្នាក់ការសហភាពអឺរ៉ុប (EU) (រូបថត៖AFP/TTXVN) (VOVworld) - ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga នា ថ្ងៃទី១៧ មិនា ជូនដំណឹងថា នាយករដ្ឋមន្រ្តីប្រទេសនេះលោក Shinzo Abe នឹង អញ្ជើញទៅបំពេញទស្សនកិច្ចក្នុងរយៈពេល៤ថ្ងៃនៅបារាំង អាល្លឺម៉ង់ អ៊ីតាលីនិង ទីស្នាក់ការសហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិកចាប់ពីថ្ងៃទី ១៩ មិនា ខាងមុខនេះ។ថ្លែងមតិនៅសន្និសីទកាសែត លោក Suga លើកច្បាស់ថា នៅប្រទេសនិមួយៗក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តី លោក Abe នឹង ផ្លាស់ប្ដូរទស្សនៈយ៉ាងស្មោះត្រង់អំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហា នានាដែលពិភព លោកកំពុងប្រឈមមុខ ព្រមទាំងអះអាងថា ជប៉ុននិងអឺរ៉ុប នឹង រួមគ្នាខំប្រឹងប្រែង ដើម្បីរួមវិភាគទានទៅក្នុងសន្តិភាពនិងភាពសម្បូររុងរឿងក្នុងតំបន់និងលើ ពិភពលោក៕