ជប៉ុនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន
27/10/2016 07:19
(VOVworld) – នារសៀលថ្ងៃទី ២៦ តុលា នាយករដ្ឋមន្ត្រី ជប៉ុន លោក Shinzo Abe បានជួបចរចារជាមួយប្រធា នាធិបតីហ្វីលីពីនលោក Rodrigo Duterte ក្នុង ក្រប ខ័ណ្ឌដំណើរទស្សនកិច្ចនៅជប៉ុនរបស់ថ្នាក់ដឹកនាំហ្វីលីពីន។

ជប៉ុនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន (VNA) (VOVworld) – នារសៀលថ្ងៃទី ២៦ តុលា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានជួបចរចារជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ក្នុង ក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅជប៉ុនរបស់ថ្នាក់ដឹកនាំហ្វីលីពីន។ ថ្លែង មតិនៅការ ចរចារ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសម្តែង គោលបំណងបង្កើន ថែមទៀតទំនាក់ទំនងសហប្រតិបត្តិការនិងជំនួយ ឧបត្ថម្ភជាមួយហ្វីលីពីនលើវិ ស័យសន្តិសុខនិងសេដ្ឋកិច្ច។ ក្រៅពីការផ្គត់ ផ្គង់ឲ្យហ្វីលីពីននូវនាវាយាមល្បាត ធំចំនួន ២ គ្រឿង សំដៅលើកកំពស់ សមត្ថិភាពការពារលើសមុទ្រ ភាគីទាំងពីរ បានឯកភាពអំពីបណ្ដាគោល នយោបាយជួយឧបត្ថម្ភជាក់ស្តែង ដូចជា៖ ជប៉ុននឹង ផ្តល់ឲ្យហ្វីលីពីននូវ កញ្ចប់ឥណទានមួយដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅ បណ្តាតំបន់ដែល មានល្បឿនអភិវឌ្ឍន៍យឺតយ៉ាវ។ ភាគីទាំងពីរបានឯកភាពអំពី សារៈសំខាន់ នៃដំណោះស្រាយដោយសន្តិវិធីរាល់ជំលោះលើសមុទ្រ។ ថ្នាក់ដឹក នាំទាំងពីរ រូបគ្រោងនឹងជួបចរចារដោយឡែកអំពីបញ្ហានេះ។ តាមគំរោង លោក Shinzo Abe និងលោក Rodrigo Duterte នឹងពិភាក្សាអំពីការកំណត់ចរិត លក្ខណៈគោរពច្បាប់ចំពោះការសាងសង់មូលដ្ឋានសឹកខុសច្បាប់របស់ចិន នៅ សមុទ្រខាងកើត ព្រមទាំង មានគោលបំណងរួមជាមួយប្រធានាធិបតី Rodrigo Duterte យល់នឹងបានអំពីសារៈសំខាន់នៃសម្ព័ន្ធមិត្តរបស់អាមេរិក ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ រីឯខ្លួនវិញ ប្រធានាធិបតី Duterte បានប្រកាសនឹងគាំទ្រជប៉ុនក្នុងបញ្ហានៅសមុទ្រខាងកើតក្នុងរយៈពេល សមស្រប៕
Related






