ជប៉ុននិងឥណ្ឌានឹងចូលរួមការធ្វើសមយុទ្ធរួមជាមួយអាមេរិក
26/01/2014 08:40
(VOVworld) – នេះគឺជាកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រី ឥណ្ឌា លោក Manmohan Singh ជាមួយសមភាគីជប៉ុន លោក Shinzo Abe ដែលកំពុងមានដំណើរទស្សនកិច្ចនៅ ឥណ្ឌា នាថ្ងៃទី ២៥ មករា។

ជប៉ុននិងឥណ្ឌានឹងចូលរួមការធ្វើសមយុទ្ធរួមជាមួយអាមេរិក។ (Image: Vietnam+) (VOVworld) – ជប៉ុននិងឥណ្ឌានឹងចូលរួមការធ្វើសមយុទ្ធរួមជាមួយអាមេរិក។ នេះគឺជាកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh ជាមួយ សមភាគីជប៉ុន លោក Shinzo Abe ដែលកំពុងមានដំណើរទស្សនកិច្ចនៅ ឥណ្ឌា នាថ្ងៃទី ២៥ មករា។ នេះគឺជាលើកដំបូងដែលកំលាំងការពារឆ្នេសមុទ្ររបស់ ជប៉ុនចូលរួមការធ្វើសមយុទ្ធរួមជាមួយកងទ័ពជើងទឹករបស់អាមេរិកនិងឥណ្ឌា គិតតាំងពីពេល តូក្យូបានធ្វើកូបនីយកម្មកោះចំនួន ៣ ក្នុងចំណោមកោះចំនួន ៥ ចំណុះប្រជុំកោះជំលោះដែលភាសាជប៉ុនហៅថា៖ Senkaku ឬភាសាចិនហៅថា៖ Dao Yu ក្នុងឆ្នាំ ២០១២។ ថ្នាក់ដឹកនាំទាំង ២ រូបបានអះអាងបន្តសហប្រតិបត្តិការ លើវិស័យកងទ័ពជើងទឹក ដូចជា អនុវត្តការធ្វើសមយុទ្ធទ្វេភាគីនិងកិច្ចប្រជុំ មួយ នាខែ មិនា ខាងមុខនេះ។ ក្នុងកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្ត្រី Abe ក៏បានប្រកាស អំពីខ្ទង់កម្ចីសំរាប់ឥណ្ឌាដែលមានកំលៃ ២ ពាន់លានដុល្លាអាមេរិក ដើម្បីបើកទូ លាយប្រព័ន្ធ subway នៅរដ្ឋធានី New Dehli ៕
Related






