VOV WorldVOV World
ជប៉ុននិងកូរ៉េខាងត្បូងឯកភាពដំណើរការចរចារសន្តិសុខឡើងវិញ
05/04/2015 08:13
(VOVworld)-តាមប្រភពព័ត៌មានការទូតពីជប៉ុននិង កូរ៉េខាងត្បូងនាថ្ងៃទី៤មេសា ថា ប្រទេសទាំងពីរ បានព្រមព្រៀងដំណើរការចរចារសន្តិសុខឡើងវិញ
ជប៉ុននិងកូរ៉េខាងត្បូងឯកភាពដំណើរការចរចារសន្តិសុខឡើងវិញ
ជប៉ុននិងកូរ៉េខាងត្បូងឯកភាពដំណើរចរចារសន្តិសុខឡើងវិញ (រូបថត TTXVN) (VOVworld)-តាមប្រភពព័ត៌មានការទូតពីជប៉ុននិងកូរ៉េខាងត្បូងនាថ្ងៃទី៤មេសា ថា ប្រទេសទាំងពីរ បានព្រមព្រៀងដំណើរការចរចារសន្តិសុខឡើងវិញនាចុងខែ មេសានេះ​ សំដៅពិភាគ្សាអំពីសភាពការណ៍នៅឧបទ្វីបកូរ៉េ​និង តំបន់អាស៊ីខាង កើត។ ចំណុចស្នូលនៃជំនួបសន្ទនានេះ ជាការវាយតម្លៃ របស់ជប៉ុននិងកូរ៉េខាង ត្បូងអំពីស្ថានភាពនាបច្ចុប្បន្ននៅអាស៊ីខាងកើត និង លក្ខណៈស៊ីជម្រៅគ្នានៃ គោលជំហររបស់ប្រទេសទាំងពីរចំពោះបណ្តាបញ្ហា ក្នុងតំបន់។តាមគំរោង  ប្រធាននាយកដ្ឋានអាស៊ី Oceanianចំណុះក្រសួងការបរទេសជប៉ុន និងប្រធាន នាយកដ្ឋានទទួលបន្ទុក តំបន់អាស៊ីភាគឦសានចំណុះក្រសួងការ បរទេស កូរ៉េខាងត្បូងនឹងចូលរួមបណ្តាជំនួបសន្ទនានេះ៕