ជប៉ុននិងអាមេរិកនៅតែខ្វែងគំនិតអំពីពាណិជ្ជកម្មនៅសន្និសីទ TPP
25/02/2014 09:52
Vovworld-នាថ្ងៃទី២៥កុម្ភៈ ជាថ្ងៃធ្វើការចុងក្រោយនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃបណ្ដាប្រទេសចូលរួមកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) ដែលប្រព្រឹត្តទៅនៅសឹង្ហបុរី ជាមួយសម័យពិភាគ្សាអំពីបញ្ហាទាក់ទិនដល់ពលករ បរិស្ថាន និងតម្បាញកាត់ដេរ។

ជប៉ុននិងអាមេរិកនៅតែខ្វែងគំនិតអំពីពាណិជ្ជកម្មនៅសន្និសីទ TPP (AFP) Vovworld-នាថ្ងៃទី២៥កុម្ភៈ ជាថ្ងៃធ្វើការចុងក្រោយនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃ បណ្ដាប្រទេសចូលរួមកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) ដែលប្រព្រឹត្តទៅ នៅសឹង្ហបុរី ជាមួយសម័យពិភាគ្សាអំពីបញ្ហាទាក់ទិនដល់ពលករ បរិស្ថាន និង តម្បាញកាត់ដេរ។ នាថ្ងៃទី២៤គុម្ភៈរដ្ឋមន្ត្រីនិងមន្ទ្រីជាន់ខ្ពស់នៃប្រទេសចូលរួម ចំនួន១២ បានពិភាគ្សាអំពីការបើកទ្វាទីផ្សារចំពោះទំនិញ សំលៀកបំពាក់វិនិយោគ សេវ៉ាកម្មហិរញ្ញវត្ថុនិងការទិញសម្ភារៈរបស់រដ្ឋាភិបាល។ តាមលោក Tran Quoc Khanh ប្រធានក្រុមចរចារ TPP របស់វៀតណាមថា ទំនិញនៅតែជាបញ្ហាដែល ទទួលការយកចិត្តទុកដាក់ពីបណ្ដាប្រទេសចូលរួមការចរចារពីព្រោះនោះជាផល ប្រយោជន៍អាចឃើញផ្ទាល់និងខណៈដែលការចរចារអំពីបញ្ហាទទួលបានភាព ចំរើនជឿនលឿនទើបគេនាំចេញសេចក្តីសំរេចចិត្តក្នុងវិស័យចរចារនៅសេសសល់ បាន។ នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រី សម័យប្រជុំទ្វេភាគីជាច្រើនត្រូវបានរៀបចំឡើង និងមជ្ឈដ្ឋានអ្នកសារព័ត៌មាននិងអ្នកសង្កេតការណ៍យកចិត្តទុកដាក់បំផុតគឺសម័យ ប្រជុំរវាងក្រុមចរចារជប៉ុននិងអាមេរិក។ ជប៉ុននិងអាមេរិកជាខឿនសេដ្ឋកិច្ចធំបំផុត ក្នុងចំណោមប្រទេសចំនួន១២កំពុងចូលរួមការចរចារ TPP ប៉ុន្តែប្រទេសទាំងពីរមិន ទាន់ទទួលបានការស្រុះចិត្តគំនិតអំពីវិស័យពាណិជ្ជកម្មមួយចំនួនដូចជាអាមេរិក ចង់គាំពារទីផ្សាររថយន្តធុនតូចខណៈដែលជប៉ុនចង់គាំពារទំនិញកសិផល៕
Related






