ជប៉ុននិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការយោធា
05/12/2013 11:33
(VOVworld) – នាថ្ងៃទី ៤ ធ្នូ ជប៉ុននិងអាមេរិកកំពុង ត្រៀបរៀបចំឲ្យផែការធ្វើសមយុទ្ធ ក្នុងនោះមាន វត្តមានរបស់យន្តហោះដឹកជួញ្ជូនធុនធ្ងន់ MV-22 Osprey ដែលអាមេរិកបានដាក់ពង្រាយនៅមូលដ្ឋានយោធា ជើងអាកាស Futenma នៅ ខេត្ត Okinawa របស់ជប៉ុន។

ជប៉ុននិងអាមេរិកកំពុងត្រៀបរៀបចំឲ្យផែការធ្វើសមយុទ្ធ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៤ ធ្នូ ជប៉ុននិងអាមេរិកកំពុងត្រៀបរៀបចំឲ្យផែការធ្វើសមយុទ្ធ ក្នុងនោះ មានវត្តមានរបស់យន្តហោះដឹកជួញ្ជូនធុនធ្ងន់ MV-22 Osprey ដែលអាមេរិក បានដាក់ពង្រាយនៅមូលដ្ឋានយោធាជើងអាកាស Futenma នៅ ខេត្ត Okinawa របស់ ជប៉ុន។ ការធ្វើសមយុទ្ធនឹងអាចប្រព្រឹត្តទៅនៅខេត្ត Niigata និងខេត្ត Gunma របស់ជប៉ុន នាខែ កុម្ភៈ និងខែ មិនា ឆ្នាំ ២០១៤។ គោលដៅនៃ ការធ្វើសមយុទ្ធនេះគឺសំដៅបង្កើន លទ្ធភាពការពារបណ្ដាប្រជុំកោះរបស់ជប៉ុននៅ ដាច់ស្រយ៉ាលក្នុងនោះមានប្រជុំកោះ ជំលោះដែលភាគីជប៉ុនហៅថា Senkaku ឬភាគីចិនហៅថា Daoyu។ ក្នុងព្រឹត្តិការទាក់ ទិនមួយទៀត នាថ្ងៃទី ៣ ធ្នូ អាមេរិក បានដាក់ពង្រាយយន្តហោះយាមល្បាតប្រឆាំង នាវាមុជទឹក P-A8 នៅមូលដ្ឋាន យោធា Okinawa ។ នេះគឺជាលើកដំបូងដែលអាមេរិក ដាក់ពង្រាយប្រភេទ យន្តហោះនេះ។ ផែនការពោលខាងលើត្រូវបានអនុវត្តតាមការ ព្រមព្រៀងរវាង តូក្យូនិងវ៉ាស៊ីងតោនដែលភាគីទាំង ២ ទទួលបាន នាខែ តុលា កន្លងមក៕
Related




