ជប៉ុននិងរុស្ស៊ីពន្លឿនការផ្លាស់ប្តូរអំពីសកម្មភាពរួមលើប្រជុំកោះជំលោះ
08/02/2017 07:18
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បាន ដកស្រង់ប្រភពព័ត៌មាន ពីរដ្ឋាភិបាលជប៉ុន នាថ្ងៃទី ៧ កុម្ភៈ បានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះ និង រុស្ស៊ីគ្រោងនឹងរៀបចំការចរចារមួយនាពាក់កណ្ដាលខែមិនា (អាចនាថ្ងៃទី ១៤ មិនា ខាងមុខ) នៅរដ្ឋធានីតូក្យូ ដើម្បី ពិភាគ្សាអំពីការអនុវត្តសកម្មភាពសេដ្ឋកិច្ច រួមលើប្រជុំ កោះជំលោះដែលរុស្ស៊ីកំពុងគ្រប់គ្រងហើយហៅថា ប្រជុំកោះ Kuril ខាងត្បូង រីឯ ភាសាជប៉ុនហៅថា តំបន់ដែនដីភាគខាងជើង។

ជប៉ុននិងរុស្ស៊ីពន្លឿនការផ្លាស់ប្តូរអំពីសកម្មភាពរួមលើប្រជុំកោះជំលោះ (VNA) (VOVworld) – ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានដកស្រង់ប្រភពព័ត៌មាន ពីរដ្ឋាភិបាលជប៉ុន នាថ្ងៃទី ៧ កុម្ភៈ បានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះ និងរុស្ស៊ីគ្រោងនឹងរៀបចំការចរចារមួយនាពាក់កណ្ដាលខែមិនា (អាចនាថ្ងៃទី ១៤ មិនា ខាងមុខ) នៅរដ្ឋធានីតូក្យូ ដើម្បីពិភាគ្សាអំពីការអនុវត្តសកម្មភាព សេដ្ឋកិច្ច រួមលើប្រជុំកោះជំលោះដែលរុស្ស៊ីកំពុងគ្រប់គ្រងហើយហៅថា ប្រជុំកោះ Kuril ខាងត្បូង រីឯ ភាសាជប៉ុនហៅថា តំបន់ដែនដីភាគខាងជើង។ នាថ្ងៃដ ដែល រដ្ឋាភិបាលជប៉ុនបានបង្កើតគណៈកម្មាធិការថ្មីមួយដើម្បីស្រាវជ្រាវរបៀប អនុវត្ត បណ្ដាសកម្មភាពសេដ្ឋកិច្ចរួមពោលខាងលើ។ ថ្លែងមតិនៅសម័យប្រជុំដំ បូងនៃ គណៈកម្មាធិការនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានសង្កត់ ធ្ងន់ថា៖ ការពិភាគ្សាអំពីបញ្ហានេះគឺជាជំហានសំខាន់ឆ្ពោះទៅការ ចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំងពីរក្រោយពីសង្គ្រាមលោកទី ២៕
Related






