ជប៉ុនផ្អាកការរៀបចំឡើងវិញនូវមូលដ្ឋានសឹករបស់អាមេរិកនៅខេត្ត Okinawa
04/08/2015 11:40
(VOVworld) – នាថ្ងៃទី ៤ សីហា ជប៉ុនបានប្រកាសផ្អាក ការរៀបចំឡើងវិញ មូលដ្ឋានសឹករបស់អាមេរិកនៅខេត្ត Okinawa (ភាគខាងត្បូងជប៉ុន) ក្នុងរយៈពេល១ខែដែល ចាប់ពីថ្ងៃទី ៣ សីហា សំដៅបន្ធូស្រាលភាពតានតឹងជាមួយ មជ្ឈដ្ឋានសមត្ថកិច្ចតំបន់។

ជប៉ុនផ្អាកការរៀបចំឡើងវិញនូវមូលដ្ឋានសឹករបស់អាមេរិកនៅខេត្ត Okinawa (Image: VNA) (VOVworld) – នាថ្ងៃទី ៤ សីហា ជប៉ុនបានប្រកាសផ្អាកការរៀបចំឡើងវិញ មូលដ្ឋានសឹករបស់អាមេរិកនៅខេត្ត Okinawa (ភាគខាងត្បូងជប៉ុន) ក្នុងរយៈ ពេល១ខែដែលចាប់ពីថ្ងៃទី ៣ សីហា សំដៅបន្ធូស្រាលភាពតានតឹងជាមួយ មជ្ឈដ្ឋានសមត្ថកិច្ចតំបន់។ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យដឹងថា៖ ក្នុងរយៈពេលពីឥឡូវនេះដល់ថ្ងៃទី ៩ កញ្ញា រដ្ឋអំណាចមជ្ឈឹម នឹងរៀបចំការពិគ្រោះយោបល់ស៊ីជម្រៅជាមួយសមត្ថកិច្ច ខេត្ត Okinawa សំដៅ ដោះស្រាយការខ្វែងគំនិតជុំវិញផែនការរៀបចំឡើងវិញ មូលដ្ឋានសឹក Futenma នៃកងកំលាំងថ្មើរជើងអាមេរិកនៅខេត្ត។ ផែនការនេះ គឺជាផ្នែកសំខាន់មួយក្នុងកិច្ច ព្រមព្រៀងសន្តិសុខរវាងជប៉ុននិងអាមេរិក។ ប៉ុន្តែ ផែនការនេះប្រឈមមុខនឹងការ ប្រឆាំងយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ ក្នុងខេត្ត Okinawa៕
Related






