VOV WorldVOV World
ជប៉ុនប្រឆាំងជំទាស់នាវាខួងស៊ើបអង្កេតរបស់ចិនធ្វើសកម្មភាពនៅសមុទ្រ Hoa Tung
01/11/2016 10:33
(VOVworld) - នាថ្ងៃទី១ វិច្ចិកា រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Fumio Kishida ប្រកាសថា រដ្ឋាភិបាលប្រទេស នេះ បានប្រគល់កំណត់ទូតតវ៉ាទៅភាគីចិន ក្រោយពី រកឃើញនាវាខួងស៊ើបអង្កេតរបស់ប៉េកាំង ធ្វើសកម្ម ភាពនៅជិតអណ្ដូងឧស្ម័ននៅសមុទ្រ Hoa Tung។
ជប៉ុនប្រឆាំងជំទាស់នាវាខួងស៊ើបអង្កេតរបស់ចិនធ្វើសកម្មភាពនៅសមុទ្រ Hoa Tung
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១ វិច្ចិកា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida ប្រកាសថា រដ្ឋាភិបាលប្រទេសនេះ បានប្រគល់កំណត់ទូតតវ៉ាទៅភាគីចិន ក្រោយពី រកឃើញនាវាខួងស៊ើបអង្កេតរបស់ប៉េកាំង ធ្វើសកម្មភាពនៅជិតអណ្ដូងឧស្ម័ននៅ សមុទ្រ Hoa Tung។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន លោក Kishida បាន សំដែងការសោកស្ដាយចំពោះការដែលចិនបន្តមានសកម្មភាពធ្វើ អាជីវកម្មដោយ ឯកតោភាគីនៅសមុទ្រ Hoa Tung បើទោះបីជាជប៉ុនបានប្រឆាំង ជំទាស់ជាច្រើន លើកច្រើនសារក្នុងកាលៈទេសៈដែលដែនសមុទ្ររវាងប្រទេស ទាំងពីរនេះមិនទាន់ បានកំណត់នៅឡើយក្ដី។ ជប៉ុនបានអំពាវនាវជាច្រើនលើកច្រើនសារឲ្យចិនបញ្ចប់ កម្មវិធីធ្វើអាជីវកម្ម ធនធានធម្មជាតិនៅជិតខ្សែបន្ទាត់ដែលតូក្យូស្នើ សំដៅបែងចែក តំបន់ផ្ដាច់មុខ សេដ្ឋកិច្ច (EEZ) រវាងប្រទេសទាំងពីរនៅសមុទ្រ Hoa Tung។នា បច្ចុប្បន្នមាន ស្ថានីយខួងចំនួន១៦របស់ចិនធ្វើសកម្មភាពនៅជិតខ្សែបន្ទាត់នេះ៕