VOV WorldVOV World
ជប៉ុនប្តេជ្ញាមិនចុះញ៉មភេរវកម្ម
02/02/2015 07:28
(VOV)_ការដែលអង្គការ រដ្ឋឥស្លាមស្វ័យប្រកាស ( IS ) បានសម្លាប់​ចំណាប់​ខ្មាំងជប៉ុនទី២ ​បន្តបង្កើតឡើងរលកប្រឆាំងយ៉ាងខ្លាំងក្លាពីសាធារណមតិ​ជប៉ុននិងអន្តរជាតិ។
ជប៉ុនប្តេជ្ញាមិនចុះញ៉មភេរវកម្ម
(VOV)_ការដែលអង្គការ រដ្ឋឥស្លាមស្វ័យប្រកាស ( IS ) បានសម្លាប់​ចំណាប់​ខ្មាំង ជប៉ុនទី២ ​បន្តបង្កើតឡើងរលកប្រឆាំងយ៉ាងខ្លាំងក្លាពីសាធារណមតិ​ជប៉ុននិងអន្តរ ជាតិ។ នាថ្ងៃទី១ កុម្ភះ រដ្ឋាភិបាលជប៉ុនបានកោះហៅកិច្ចប្រជុំគណ​រដ្ឋមន្ត្រី និងក្រុម ប្រឹក្សារសន្តិសុខជាតិ ( NSC ) នៅខុទ្ទកាល័យរដ្ឋា​ភិបាល​។​ ​នាយករដ្ឋមន្ត្រីជប៉ុន  លោក Shinzo Abe បានចាត់ទុក៖នេះគឺជាឧក្រិដ្ឋកម្មថោក​ទាបគួរអោយស្អបខ្ពើម  និងសង្កត់ធ្ងន់ថា៖ ជប៉ុននឹងប្តេជ្ញាចិត្តតស៊ូប្រឆាំងនឹងភេរវកម្ម ទន្ទឹមនឹងនោះក៏ បញ្ជាណែនាំធានាសុវត្ថិភាពសំរាប់ជនជប៉ុននៅក្នុងនិងក្រៅប្រ​ទេសផងដែរ។  ​ លោក Shinzo Abe ក៏បានអះអាងដែរថា៖ជប៉ុននឹងបើកទូលាយ​ថែម​ទៀតសកម្ម ភាពមនុស្សធម៌ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហគមន៍​អន្តរជាតិ ក្នុង ការតស៊ូប្រឆាំងភេរវកម្ម។ ​នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe        បណ្ដាប្រទេសលើពិភពលោក ដូចជា៖អាមេរិក អង់គ្លេស បារាំង …លៗ ​បាន ថ្កោលទោសយ៉ាងខ្លាំងក្លាអំពើសម្លាប់ចំណាប់ខ្មាំងជប៉ុននេះ និងសម្ដែងនូវ​ការគាំ ទ្រចំព៉ោះជប៉ុនផងដែរ៕

More