VOV WorldVOV World
ជប៉ុនសន្យាផ្ដល់ជំនួយឧបត្ថម្ភចំនួន៧ពាន់៧រយលានដុល្លាអាមេរិកជូនមីយ៉ាន់ម៉ាអភិវឌ្ឍន៍ប្រទេសជាតិ
03/11/2016 08:58
(VOVworld) - នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នាថ្ងៃទី២ វិច្ចិកា ឲ្យដឹងថា ប្រទេសនេះនឹងផ្ដល់កញ្ចប់ ឧបត្ថម្ភចំនួន៨០០ពាន់លានយ៉េន​ (ស្មើនឹង៧ពាន់ ៧រយលានដុល្លាអាមេរិក) ជូនមីយ៉ាន់ម៉ាក្នុងរយៈ ពេល៥ឆ្នាំខាងមុខ សំដៅជួយឧបត្ថម្ភ Nay Pyi Taw ស្ថាបនាសន្តិភាពនិងអភិវឌ្ឍន៍ប្រទេសជាតិ។
ជប៉ុនសន្យាផ្ដល់ជំនួយឧបត្ថម្ភចំនួន៧ពាន់៧រយលានដុល្លាអាមេរិកជូនមីយ៉ាន់ម៉ាអភិវឌ្ឍន៍ប្រទេសជាតិ
(VOVworld) - នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នាថ្ងៃទី២ វិច្ចិកា ឲ្យដឹងថា ប្រទេសនេះនឹងផ្ដល់កញ្ចប់ឧបត្ថម្ភចំនួន៨០០ពាន់លានយ៉េន​ (ស្មើនឹង៧ពាន់៧រយ លានដុល្លាអាមេរិក) ជូនមីយ៉ាន់ម៉ាក្នុងរយៈពេល៥ឆ្នាំខាងមុខ សំដៅជួយឧបត្ថម្ភ Nay Pyi Taw ស្ថាបនាសន្តិភាពនិងអភិវឌ្ឍន៍ប្រទេសជាតិ។អញ្ជើញថ្លែងមតិនៅសន្និ សីទកាសែតរួមជាមួយឧបការីរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន នាយករដ្ឋមន្ត្រីលោក Abe សំដែងក្ដីសង្ឃឹមថា កញ្ចប់ឧបត្ថម្ភពោលខាងលើនឹងរួម ចំណែកក្នុងការ អភិវឌ្ឍន៍របស់ប្រទេសមីយ៉ាន់ម៉ា។ រីឯខ្លួនវិញ លោកស្រី Suu Kyi បានសំដែងការពេញចិត្តចំពោះការជួយឧបត្ថម្ភ របស់ជប៉ុនសំរាប់ ខឿនសន្តិភាពនិងស្ថិរភាពដែលមីយ៉ាន់ម៉ាកំពុងកសាង។លោក ស្រីរូបនេះក៏បានសំដែងជំនឿជាក់ថា តូក្យូនឹងជាមិត្តភក្តិល្អមួយរូបនិងដៃគូគួរឲ្យ ជឿទុកចិត្តរបស់ Nay Pyi Taw នៅពេលប្រទេសអាស៊ីអាគ្នេយ៍នេះសរសរជំពូកថ្មី ក្នុងប្រវត្តិសាស្ត្រ របស់ខ្លួន៕