VOV WorldVOV World
ជប៉ុនយកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
19/10/2020 10:45
(VOVWORLD) - ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នាព្រឹកថ្ងៃទី ១៩ ខែតុលានៅទីក្រុងហាណូយ។
ជប៉ុនយកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
 ពិធីទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធមនៅទីក្រុងហាណូយ (រូបថត៖ VOV) បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចមក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានដំណើរការកិច្ចពិភាក្សាដោយផ្តោតការពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួន ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានធ្វើជាសាក្សីពិធីចុះហត្ថលេខាលើលិខិតប្តូរសសារស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អង្គភាពអាជីវកម្មនិងដៃគូនានា វៀតណាម - ជប៉ុនផងដែរ។ នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide និងជាលើកទី ២ ជាប់ៗគ្នា ដែលនាយករដ្ឋមន្រ្តីជប៉ុនថ្មីបានជ្រើសរើសប្រទេសវៀតណាមជាដំណើរទស្សនកិច្ចលើកដំបូង បន្ទាប់ពីចូលកាន់តំណែង។ ប្រការនេះបានបង្ហាញថា ជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវៀតណាមដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ជប៉ុន ចាប់តាំងពីឆ្នាំ ២០១៤ មក។  នាយករដ្ឋមន្ត្រីទាំងពីររូបអញ្ជើញត្រួតពលកងទ័ពប្រជាជនវៀតណាម (រូបថត៖ VOV) នៅក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នា ជំរុញរាល់វិធានការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាចែករំលែកនិងជួយទំនុកបម្រុងគ្នាទៅវិញទៅមកក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រួមទាំងស្តារឡើងវិញនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងស្ថានភាពធម្មតាថ្មី។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាអន្តរជាតិពហុភាគីដែលវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្នាំ ២០២០-២០២១។ ទិដ្ឋភាពនៃជំនួបពិភាក្សារវាងភាគីទាំងពីរ (រូបថត៖ VGP)  ជាមួយគ្នានេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញពីសារសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សម្រាប់សកម្មភាពនៅលើសមុទ្រទាំងអស់។ ទន្ទឹមជាមួយគ្នានោះ គោរពដំណើរការការទូតនិងច្បាប់ ដោយអនុវត្តន៍ពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត បញ្ចប់យ៉ាងឆាប់ៗ ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។ អញ្ជើញថ្លែងក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានបញ្ជាក់ថាៈ