ជួបមុខនិសិត្សអន្តរជាតិក្នុងឱកាសចូលឆ្នាំសកល២០១៥
31/12/2014 11:04
(VOVworld) - និសិត្សអន្តរជាតិជិត៨០០នាក់ដែលកំពុង សិក្សារៀនសូត្រនៅសាកលវិទ្យាល័យជាតិហាណូយ គឺជាប្រេសិតក្នុងដំណើរការស្វះស្វែងចំណេះដឹង និង ជាស្ពានតភ្ជាប់សន្តិភាព កិច្ចសហប្រតិបតិ្តការនិងមិត្ត ភាពរវាងបណ្ដាប្រទេសជាមួយវៀតណាមនិយាយរួមនិងសាកលវិទ្យាល័យជា តិហាណូយ និយាយដោយឡែក។

និសិត្សអន្តរជាតិនៅវៀតណាម (VOVworld) - សកលវិទ្យាល័យជាតិហាណូយ នាយប់ថ្ងៃទី៣០ ធ្នូ បានរៀបចំ កម្មវិធីជួបមុខជាមួយនិសិត្សអន្តរជាតិក្នុងឱកាសចូលឆ្នាំសកល២០១៥។ថ្លែង មតិនៅទីនេះសាស្ត្រាចារ្យរង បណ្ឌិត Nguyen Kim Son នាយករងសាកលវិទ្យា ល័យជាតិហាណូយ បានចែករំលែកថា៖ និសិត្សអន្តរជាតិជិត៨០០នាក់ដែល កំពុងសិក្សារៀនសូត្រនៅសាកលវិទ្យាល័យជាតិហាណូយ គឺជាប្រេសិតក្នុង ដំណើរការស្វះស្វែងចំណេះដឹង និងជាស្ពានតភ្ជាប់សន្តិភាព កិច្ចសហប្រតិបតិ្ត ការនិងមិត្តភាពរវាងបណ្ដាប្រទេសជាមួយវៀតណាមនិយាយរួមនិងសាកលវិទ្យា ល័យជាតិហាណូយនិយាយដោយឡែក។ក្នុងជំនួបនេះ និសិត្សអន្តរជាតិនិង និសិត្សវៀតណាម បានរួមគ្នាបង្កើតឡើងបរិយាកាសដ៏សប្បាយរីករាយ កក់ក្ដៅ ស្វាគមន៍ឆ្នាំថ្មី ដោយមានកម្មវិធីសម្ដែងសិល្បៈដ៏វិសេសវិសាល ពោពេញទៅ ដោយ ព័ណ៍វប្បធម៌ផ្សេងៗគ្នា៕
Related






