VOV WorldVOV World
ជូនពរទិវាប្រពៃណីរបស់កងទ័ពភូមិន្ទថៃ
03/03/2017 08:42
(VOVworld)-នាយប់ថ្ងៃទី២មិនា ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ បានរៀបចំ ពិធីជប់លៀងយ៉ាងឧឡារិកសំដៅរំលឹកទិវាប្រពៃណីរបស់កងទ័ពភូមិន្ទថៃ។ អញ្ជើញ ចូលរួមនិងថ្លែងមតិក្នុងពិធីនេះ ឯត្តមសេនីយ៍ឯកលោក Pham Ngoc Minh
ជូនពរទិវាប្រពៃណីរបស់កងទ័ពភូមិន្ទថៃ
(VOVworld)-នាយប់ថ្ងៃទី២មិនា ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ បានរៀបចំ ពិធីជប់លៀងយ៉ាងឧឡារិកសំដៅរំលឹកទិវាប្រពៃណីរបស់កងទ័ពភូមិន្ទថៃ។ អញ្ជើញ ចូលរួមនិងថ្លែងមតិក្នុងពិធីនេះ ឯត្តមសេនីយ៍ឯកលោក Pham Ngoc Minh  អគ្គ សេនាធិការរងកងទ័ពប្រជាជនវៀតណាមបានអះអាងថា ទំនាក់ទំនងរវាងកងទ័ពប្រ ជាជនវៀតណាមជាមួយកង ទ័ពភូមិន្ទថៃកំពុងមានការអភិវឌ្ឍយ៉ាងសកម្មនិងកាន់ តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺតាំងពីរភាគីទាំងពីរចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាខែកញ្ញា  ឆ្នាំ២០១២មក។ លោក Pham Ngoc Minh ជឿជាក់ថា នាពេលខាងមុខ កិច្ចសហប្រ  តិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនឹងមានការរីកចំរើនគួរឲ្យកត់សម្គាល់ ឆ្លើយ  តបទៅនឹងបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រទេសជាតិទាំងពីរ និងរួមចំ ណែកទៅក្នុងសន្តិភាព ភាពសម្បូររុងរឿងរួមក្នុងតំបន់និងលើពិភពលោក៕