VOV WorldVOV World
ជូនពរអ្នកមុខអ្នកការនិងសាសនិកកាតូលិកក្នុងឱកាសនៃបុណ្យគ្រីស្ទម៉ាស់
23/12/2016 10:36
(VOVworld)-ក្នុងឱកាសនៃបុណ្យគ្រីស្ទម៉ាស់២០១៦និងត្រៀមរៀបចំទទួលឆ្នាំថ្មី២០១៧ កំពុងខិតជិតមកដល់នេះ នាព្រឹកថ្ងៃទី២៣ធ្នូ លេខាគណៈកម្មាធិការបក្សទីក្រុងហា ណូយ
ជូនពរអ្នកមុខអ្នកការនិងសាសនិកកាតូលិកក្នុងឱកាសនៃបុណ្យគ្រីស្ទម៉ាស់
ទិដ្ឋភាពនៃសកម្មភាពជូនពរអ្នកមុខអ្នកការនិងសាសនិកកាតូលិកក្នុងឱកាសនៃបុណ្យគ្រីស្ទម៉ាស់ (VOVworld)-ក្នុងឱកាសនៃបុណ្យគ្រីស្ទម៉ាស់២០១៦និងត្រៀមរៀបចំទទួលឆ្នាំថ្មី ២០១៧ កំពុងខិតជិតមកដល់នេះ នាព្រឹកថ្ងៃទី២៣ធ្នូ លេខាគណៈកម្មាធិការបក្ស ទីក្រុងហា ណូយ លោក Hoang Trung Hai បានអញ្ជើញទៅសាកសួរសុខទុក្ខនិង ជូនពរ កាឌីណាល់ Nguyen Van Nhon នៅវិមានអាហ្សេវ៉ែកមណ្ឌលកាតូលិកទីក្រុង ហាណូយ និងទៅសាកសួរសុខទុក្ខគ្រួសារសាសនិកមួយចំនួននៅសង្កាត់ Hang Trong ខ័ណ្ឌ​Hoan Kiem នៃរដ្ឋធានីហាណូយ។ នៅទីនេះ លោក Hoang Trung Hai បានសម្តែងគោលបំណងថា ដល់ឆ្នាំ២០១៧ កាឌីណាល់ Nguyen Van Nhon រួម ទាំងសាសនិកទាំងអស់ នឹងបន្តពង្រីកនូវស្នាដៃដែលទទួលបាន រួមចំណែកពង្រឹង ផែនមហាសាមគ្គីជាតិទាំងមូល កសាងរដ្ឋធានីកាន់តែសម្បូរធូរធា អរិយធម៌ពីមួយ ថ្ងៃទៅមួយថ្ងៃ        នាព្រឹកថ្ងៃដដែល ប្រធានរណសិរ្សមាតុភូមិវៀតណាម​ លោក Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យគ្រីសម៉ាស់នៅ​ខេត្ត Thanh Hoa។ អញ្ជើញមកជូនពរអាហ្សេវ៉ែក Nguyen Chi Linh លោក Nguyen Thien Nhan បានជូនពរឲ្យសាសនិកក្នុងអាហេ្សវ៉ែកដ្ឋាននូវរដូវគ្រីស ម៉ាស់សុខសាន្តត្រាន្ត សុភមង្គលផងដែរ៕