កាណាដាចាប់ផ្តើមការចរចារប្រក្រតីទំនាក់ទំនងជាមួយអ៊ីរ៉ង់ឡើងវិញ
13/06/2016 08:54
(VOVworld) – កាណាដានិងអ៊ីរ៉ង់បានចាប់ផ្តើមការចរចារ ប្រក្រតីទំនាក់ទំនងទ្វេភាគីជាមួយ អ៊ីរ៉ងឡើងវិញក្រោយ រយៈពេល ៤ ឆ្នាំត្រូវបានបំផ្លាញចោលក្រោមរដ្ឋំអណាចនៃ អតីត នាយករដ្ឋមន្ត្រីកាណាដា លោក Stephane Harper។

កាណាដាចាប់ផ្តើមការចរចារប្រក្រតីទំនាក់ទំនងជាមួយអ៊ីរ៉ង់ឡើងវិញ (Image: VNA) (VOVworld) – កាណាដានិងអ៊ីរ៉ង់បានចាប់ផ្តើមការចរចារប្រក្រតីទំនាក់ទំនង ទ្វេភាគីជាមួយ អ៊ីរ៉ងឡើងវិញក្រោយរយៈពេល ៤ ឆ្នាំត្រូវបានបំផ្លាញចោលក្រោម រដ្ឋំអណាចនៃអតីត នាយករដ្ឋមន្ត្រីកាណាដា លោក Stephane Harper។ រដ្ឋមន្ត្រីការ បរទេសកាណាដា លោក Stephane Dion បានឲ្យដឹងថា៖ ភាគីទាំងពីរបានបង្កើត ឡើងវិញយន្តការជួបប្រាស្រ័យដំបូង នៅថ្នាក់អ្នកជំនាញការ។ អ្នកប្រមុខផ្នែក ការទូតរបស់កាណាដាមិនជូនដំណឹងទីកន្លែងដំណើរ ការចរចារទេ ហើយបាន ឲ្យដឹងថា៖ បណ្តាការជួបប្រាស្រ័យនឹងប្រព្រឹត្តទៅនៅទីកន្លែង កណ្ដាល។ ប្រភព ព័ត៌មានមួយចំនួនបានព្យាករថា៖ កាណាដានិងអ៊ីរ៉ង់អាចជួបប្រាស្រ័យជា មួយគ្នានៅទីក្រុង New York អាមេរិក៕
Related






