VOV WorldVOV World
កាណាដាបញ្ជាក់ថាចំណាប់ខ្មាំងទី២ត្រូវបានសម្លាប់នៅហ្វីលីពីន
14/06/2016 07:28
(VOVworld) - នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau អះអាងថា​ ចំណាប់ខ្មាំងទី២នៃប្រទេសនេះ ឈ្មោះ Robert Hall ត្រូវបានសម្លាប់ដោយក្រុមឧទ្ទាម នៅប៉ែកខាងត្បូងហ្វីលីពីន។
កាណាដាបញ្ជាក់ថាចំណាប់ខ្មាំងទី២ត្រូវបានសម្លាប់នៅហ្វីលីពីន
ក្រុមឧទ្ទាម Abu Sayyaf (រូបថត៖BBC) (VOVworld) - នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau អះអាងថា​ ចំណាប់ខ្មាំង ទី២នៃប្រទេសនេះឈ្មោះ Robert Hall ត្រូវបានសម្លាប់ដោយក្រុមឧទ្ទាមនៅប៉ែកខាង ត្បូងហ្វីលីពីន។ក្នុងសេចក្ដីប្រកាសចេញនាថ្ងៃទី១៣ មិថុនា នាយករដ្ឋមន្រ្តីលោក  Trudeau បានថ្លែងការរំលែកទុក្ខទៅដល់ក្រុមគ្រួសារនិងមិត្តភក្តិ របស់លោក Robert  Hall ព្រមទាំងអះអាងជាថ្មីម្ដងទៀតនូវគោលជំហរគឺមិនបង់ តំលៃលោះឡើយ។ លោក Trudeau បានសង្កត់ធ្ងន់ថា ការចាប់ជម្រិតរបស់ពួកភេរវករគឺសំដៅបង្កឡើង អស្ថិរភាពនិងអំពើហឹង្សាប៉ុណ្ណោះ ហើយកាណាដានឹងមិនញាប់ញ័រចំពោះមុខយុទ្ធ សាស្ត្របង្ក ការភ័យខ្លាចនិងអាកប្បកិរិយាដ៏កំសាករបស់ពួកភេរវករទៅលើការឈឺ ចាប់របស់អ្នកដទៃនោះឡើយ។ ប៉ុន្មានម៉ោងមុននោះ ក្រុមឧទ្ទាមអ៊ីស្លាម Abu Sayyaf នៅប៉ែកខាងត្បូងហ្វីលីពីនបាន ប្រកាសអំពីការសម្លាប់លោក​ Robert Hall ហើយឲ្យដឹងថែមទៀតថា សាកសពរបស់ ជនរងគ្រោះនឹងត្រូវបានរកឃើញនៅកន្លែងណាមួយនៅទីប្រជុំជន Jolo នាថ្ងៃទី១៣  មិថុនា។ប៉ុន្តែរហូតដល់យប់ថ្ងៃដដែល កងកម្លាំងប៉ូលីសហ្វីលីពីននៅមិនទាន់រក ឃើញសាកសពរបស់លោក​ Robert Hall នៅឡើយទេ។លោក Robert Hall ត្រូវបាន សម្លាប់ក្រោយពីរដ្ឋាភិបាលកាណាដាបដិសេធបង់ថ្លៃលោះខ្លួន ចំនួន១៣លាន ដុល្លាអាមេរិកសំរាប់ក្រុមឧទ្ទាម Abu Sayyaf៕