VOV WorldVOV World
ការពារពលរដ្ឋគឺជាភារកិច្ចដ៏សំខាន់ក្នុងគ្រាឆ្លងរាលដាលជំងឺរាតត្បាត
14/01/2021 11:34
(VOVWORLD) - សកម្មភាពការពារប្រជាពលរដ្ឋក្នុងកំឡុងពេលមានជំងឺរាតត្បាតត្រូវបានចាត់ទុកជាអាទិភាព ហើយនឹងបន្តផ្តោតសំខាន់ចាប់ពីពេលនេះរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។
ការពារពលរដ្ឋគឺជាភារកិច្ចដ៏សំខាន់ក្នុងគ្រាឆ្លងរាលដាលជំងឺរាតត្បាត
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang  នៅក្នុងសន្និសីទកាសែត ជាប្រចាំដើមដំបូងនៃឆ្នាំ ២០២១ ដែលប្រព្រឹត្តទៅ នៅទីក្រុងហាណូយនារសៀលថ្ងៃទី ១៤ មករា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា នៅឆ្នាំ ២០២០ វៀតណាមបានបំពេញល្អ នូវភារកិច្ចពីរទន្ទឹមគ្នា នោះគឺ ការអភិវឌ្ឍសេដ្ឋកិច្ចផងនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង។ ជាមួយគ្នានោះ ទាំងសកម្មភាពការទូតទ្វេភាគីនិងពហុភាគីសុទ្ធតែទទួលបានជោគជ័យជាច្រើនដែរ។ សកម្មភាពការពារប្រជាពលរដ្ឋក្នុងកំឡុងពេលមានជំងឺរាតត្បាតត្រូវបានចាត់ទុកជាអាទិភាព ហើយនឹងបន្តផ្តោតសំខាន់ចាប់ពីពេលនេះរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀត ណាម។ ក្នុងឆ្នាំ ២០២០  វៀតណាមបានរៀបចំជើងហោះហើរជិត ៣០០ ជើង ដើម្បីបញ្ចូនពលរដ្ឋជាង ៨០.០០០ នាក់នៅជុំវិញពិភពលោកវិលត្រឡប់មកកាន់ប្រទេសវិញ ក្នុងបរិបទនៃការរីករាល ដាលជំងឺរាតត្បាតកូវីដ ១៩ នៅជុំវិញពិភពលោក។ យោងតាមលោកស្រី Le Thi Thu Hang ការការពារពលរដ្ឋនៅតែជាកិច្ចការសំខាន់នៃឆ្នាំ ២០២១ ប៉ុន្តែការបញ្ចូនពលរដ្ឋវិល ត្រឡប់ មកកាន់ប្រទេសវិញ ត្រូវតែស្របតាមសមត្ថភាពរបស់វៀតណាម។