ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយលោក Shantanu Chakraborty នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម ក្នុងពិធីប្រកាសរបាយការណ៍ យថាទស្សន៍អភិវឌ្ឍន៍អាស៊ី សម្រាប់ខែកញ្ញា ឆ្នាំ ២០២៦ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុងហាណូយ។

យោងតាមលោក Chakraborty ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមសម្រេចបានកំណើនគួរ ឱ្យកត់សម្គាល់ចំនួន ៨,២% នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦។ កំណើនទាំងនេះ ត្រូវបានពង្រឹង​ដោយការជំរុញផលិតកម្ម ការប្រើប្រាស់ក្នុងស្រុក ការវិនិយោគផ្ទាល់ពីបរទេសប្រកបដោយស្ថិរភាព និងគោលនយោបាយគាំទ្រជាច្រើន​។

«វៀតណាមបានចាប់ផ្តើមឆ្នាំ ២០២៦ ជាមួយនឹងសន្ទុះកំណើនដ៏ខ្លាំងក្លា ហើយបន្ត​ដំណើរការបានយ៉ាងល្អនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ ទោះបីជាស្ថានភាពពីភពលោកមានការ​ប្រៃប្រួល​ជាច្រើនក៏ដោយ។ ADB បានដំឡើងការព្យាករណ៍កំណើនសម្រាប់វៀតណាមដល់ ៧,៨% សម្រាប់ឆ្នាំ ២០២៦ ខ្ពស់ជាថ​កម្រិត ៧,២% ដែលបានព្យាករណ៍​កាលពីខែកក្កដា។ កំណើនត្រូវបានព្យាករណ៍ថា នឹងបន្ថយល្បឿនមកនៅត្រឹម ៧,៦% ក្នុងឆ្នាំ ២០២៧។ នេះនៅតែជាល្បឿនដ៏ខ្លាំងក្លា ហើយជាការពិតណាស់ ជាអត្រាកំណើនលឿនបំផុតនៅក្នុ​ងតំបន់អាស៊ីអាគ្នេយ៍»។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កិច្ចខិតខំប្រឹងប្រែងកំណែទម្រង់​ជាបន្ត​បន្ទាប់ នឹងក្លាយជា​គន្លឹះរបស់​វៀតណាម​ក្នុងការជំរុញផលិតភាព ពង្រឹងភាពធន់ និងខិតជិតដល់គោលដៅនៃការក្លាយជាប្រទេសដែលមាន​ប្រាក់​ចំណូលខ្ពស់​នាពេល​ខាងមុខ​៕​