នៅក្នុងកិច្ចប្រជុំជាមួយអនុលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព លោក Jean-Pierre Lacroix ភាគីទាំងពីរបានពិភាក្សា​គ្នា​អំពីការបង្កើនការចូលរួមរបស់វៀតណាមនៅក្នុងកម្លាំង​ប៉ូលីសរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ដោយធ្វើការជាមួយអគ្គលេខាធិការរង​អង្គការសហប្រជាជាតិទទួលបន្ទុកបច្ចេកវិទ្យា លោក Amandeep Singh Gill លោក​រដ្ឋមន្ត្រី លឿង តាម​ក្វាង បានស្នើឱ្យអង្គការសហប្រជាជាតិ​សម្របសម្រួលការ​អនុវត្ត​អនុសញ្ញាហាណូយប្រកបដោយប្រសិទ្ធភាព គាំទ្រការបណ្តុះបណ្តាលលើ​ភស្តុតាងអេឡិចត្រូនិកនិងការស៊ើបអង្កេតឌីជីថល ជំរុញការអនុវត្តបញ្ញាសិប្បនិម្មិត​ប្រកបដោយ​ទំនួលខុសត្រូវ ក្នុងការអនុវត្តច្បាប់ និងទទួលយកអ្នកជំនាញវៀតណាមឱ្យធ្វើការក្នុងយន្តការបច្ចេកវិទ្យារបស់អង្គការសហប្រជាជាតិ។

នៅថ្ងៃដដែលនោះ នៅទីស្នាក់ការកណ្តាលនៃបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ លោករដ្ឋមន្ត្រី លឿង តាមក្វាង បានទទួលជួបតំណាងមកពី​មូលនិធីវិនិយោគ BlackRock សារជីវកម្ម Cantor Fitzgerald សារជីវកម្ម The Asia និង ក្រុម​ហ៊ុន AMECOM ។ លោករដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្មទាំងនេះ បង្កើនការវិនិយោគរយៈ​ពេលវែងនិងមានគុណភាពខ្ពស់នៅវៀតណាម ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហិរញ្ញវត្ថុ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងបន្តគាំទ្រដល់ការលើកជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក​៕​