ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Pham Binh Minh (ខាងស្ដាំ) ទទួលជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតី អាមេរិកលោក John Kerry។ (រូបថត៖ VOV) |
លោកឧបនាយក រដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យលោក John Kerry បន្តគាំទ្រសហរដ្ឋ អាមេរិក ដើម្បីបង្កើនការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់វៀតណាមដើម្បី នាំយកការបំភាយឧស្ម័នសុទ្ធមក "សូន្យ" នៅត្រឹមឆ្នាំ២០៥០ដូចការសន្យានៅកិច្ចប្រជុំ COP២៦។
ជាការឆ្លើយតប បេសកជនពិសេសលោក John Kerry បានបញ្ជាក់ជាថ្មីម្ដង ទៀតនូវការសន្យារបស់សហរដ្ឋអាមេរិកក្នុងការគោរពរបបនយោបាយ ឯករាជ្យ អធិប តេយ្យភាព និងបូរណភាពទឹកដីរបស់វៀតណាម ហើយ សង្កត់ធ្ងន់ថា អាមេរិកបន្តយក ចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ក៏ដូច ជាមានបំណងចង់លើកកំពស់ទំនាក់ទំនងនាពេលខាងមុខផងដែរ។
ស្តីពីបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់រួម រួមទាំងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហ ប្រជាជាតិ ក៏ដូចជាវេទិកាពហុភាគីផ្សេងទៀត រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក៕







