ក្នុងឱកាសខួបលើកទី ៥១ ទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦) និងខួបលើកទី ១៤០ ទិវាពលកម្មអន្តរជាតិ (ថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៨៨៦ - ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦) កាលពីថ្ងៃទី ២៧ ខែមេសា ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម លោក Trinh Van Quyet បានចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារក្រីក្រ គ្រួសារដែលមានស្ថានភាពលំបាកចំនួន ១០០គ្រួសារ ក៏ដូចជាប្រជាកម្មករ និងពលករចំនួន ១០០ នាក់នៅក្នុងសង្កាត់ My Thuong ក៏ដូចជាក្នុងទីក្រុង Hue។
នៅរសៀលថ្ងៃដដែល លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រចំនួន ៣២០ គ្រួសារ នៅក្នុងខេត្ត Thanh Hoa និងខេត្ត Ninh Binh។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Bui Thi Minh Hoai បានស្នើឱ្យគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន ស្ថាប័ន និងអង្គភាពនានានៃខេត្ត Thanh Hoa និងខេត្ត Ninh Binh បន្តយកចិត្តទុកដាក់ ថែទាំជីវភាពទាំងខាងសម្ភារៈ និងស្មារតីរបស់វីរអ្នកម្ដាយវៀតណាម វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជននិយាយដោយឡែក ក៏ដូចជាគ្រួសារគោលនយោបាយ និងជនមានគុណូបការៈនៅក្នុងមូលដ្ឋាននិយាយរួមផងដែរ។
នៅទីក្រុងហាណូយ កាលពីរសៀលថ្ងៃទី ២៧ ខែមេសា លោក Tran Duc Thang លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ រួមជាមួយថ្នាក់ដឹកនាំទីក្រុង បានប្រគល់អំណោយចំនួន ៦០ កញ្ចប់ជូនដល់គ្រួសារគោលនយោបាយ និងប្រជាកម្មករពលករ ដែលមានជីវភាពលំបាកនៅក្នុងសង្កាត់ Kien Hung។ លោក Do Minh De គ្រួសារគោលនយោបាយនៅសង្កាត់ Kien Hung ទីក្រុងហាណូយ និងលោកស្រី Phan Thi Thu បុគ្គលិកក្រុមហ៊ុនប្រឹក្សាសំណង់និងពាណិជ្ជកម្ម Proco បានចែករំលែកថា៖
“ថ្ងៃនេះ ខ្ញុំមានកិត្តិយសណាស់ដែលបានទទួលអំណោយពីបក្ស និងទីក្រុង។ សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទីក្រុងដែលបានយកចិត្តទុកដាក់”។
“ថ្ងៃនេះ ទទួលបានអំណោយពីថ្នាក់ដឹកនាំទីក្រុង ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់នេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋនិងថ្នាក់ដឹកនាំ”៕



